អបអរសាទរផង! ទៅសម្ដែងនៅមុខ Blackpink លើកនេះ ក្រុមរាំOMG ទទួលបានចំណាត់ថ្នាក់លេខ១ ឈ្នះប្រទេសដទៃ

//s5.kh1.co/50/5052cafa80c9fb05d5b576d69d24dfd67ab3ba5a.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កម្ពុជាមានមុខមាត់ទៀតហើយ! ក្រុមរាំOMG ទទួលបានចំណាត់ថ្នាក់លេខ១ ពេលបញ្ចេញក្បាច់រាំដ៏រស់រវើក មុខគណៈកម្មការដ៏ល្បី ក្រុមBlackpink

ឥណ្ឌូណេស៊ី៖ កាលពីប៉ុន្មានថ្ងៃមុន បានលេចចេញនៅដំណឹង ដ៏មោទនភាពមួយ អំពីក្រុមរាំដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើង​ ក្រុមOMG បានមានឱកាសឡើងសម្ដែង បញ្ចេញទេពកោសល្យ និងបង្ហាញទង់ជាតិខ្មែរ លើឆាកអន្ដរជាតិសារជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ឱកាសជាលើកទី២នេះផងដែរ ជាការបង្ហាញមុខមាត់ក្នុងកម្មវិធី « Awesome Live With Blackpink» ប្រារព្ធឡើងនៅប្រទេសឥណ្ឌូណេស៊ីឯណោះ ជាមួយប្រទេសដ៏ទៃទៀតផងដែរ ហើយមានវត្តមានរបស់ ក្រុមតារាចម្រៀងដ៏ល្បីល្បាញBlackpink មកធ្វើជាគណកម្មការទៀត។

អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមរាំ ដែលជាឈាមជ័រខ្មែរនេះ បានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ អមដោយក្បាច់រាំយ៉ាងញាក់កន្ដ្រាក់អារម្មណ៍ មើលទៅរស់រវើកខ្លាំងណាស់ រហូតទទួលបានចំណាត់ថ្នាក់លេខមួយ បានពានរង្វាន់ជាច្រើន ថែមទាំងបានថតរូបជាអនុស្សាវរីយ៍ ជាមួយBlackpink ផងដែរ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរំភើបចិត្តជំនួស ថែមទាំងសរសើរ ពីពួកគេគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ក្រុមOMG 
ក្រុមOMG 
ក្រុមOMG 
ក្រុមOMG 
ក្រុមBlackpink
ក្រុមBlackpink
ក្រុមBlackpink និងOMG
ក្រុមBlackpink និងOMG
ក្រុមOMG ក្រោយពេលប្រកាសលទ្ធផល
ក្រុមOMG ក្រោយពេលប្រកាសលទ្ធផល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T