ភ្នំពេញ៖ ផ្លាត​ហ្វម​បច្ចេក​​វិទ្យា​​សម្លៀក​​បំពាក់​​ជា​សកល Zilingo បាន​បញ្ចប់​សន្និ​សីទ​​មួយ​​យ៉ាង​ជោគ​ជ័យ ​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាមួយនឹង​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) និង​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​វិស័យ​កាត់ដេរ​នៅ​​​កម្ពុជា (CGTI) នៅ​ឯ​ទីស្នាក់​​​ការ​កណ្តាល​របស់ GMAC ស្ថិត​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​រាជ​ធានី​ភ្នំ​ពេញ​។ ក្នុង​សន្និ​សីទ​នេះ Zilingo បាន​ធ្វើ​​បទ​បង្ហាញ​ពី​​ការ​​ប្រើ​ប្រាស់​កម្ម​វិធី​ឌី​ជី​ថល​កម្មសិទ្ធិ​ផលិត​កម្ម ដែល​នឹង​​ជួយ​ឲ្យ​រោង​ចក្រ​កាត់​ដេរ​របស់​កម្ពុជា បង្កើន​ប្រសិទ្ធិ​ភាព និង​កាត់​បន្ថយ​​ភាព​ខ្វះ​ចន្លោះ​ផ្សេង​ៗ​។

សន្និ​សីទ​​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាមួយនឹង​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)
សន្និ​សីទ​​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាមួយនឹង​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)

លោក Sid Narayanan ប្រធាន​កម្ម​វិធី​ឌីជី​ថល​តាម​រោង​ចក្រ​របស់​ទីផ្សារ​​​សម្លៀក​បំពាក់​អន​ឡាញ Zilingo បាន​និយាយ​ថា៖

ប្រសាសន៍របស់លោក Sid Narayanan

Zilingo មាន​ទំនាក់​ទំនង​ដ៏​រឹង​មាំ​ជា​មួយនឹងសមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​ត្រូវ​បាន​អញ្ជើញដោយ​សមា​គម​នេះ ឲ្យ​ធ្វើ​ការ​​បង្ហាញ​ពី​​របៀប​​​ដែល​​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​​ឆ្លាត​វៃ​របស់​ខ្លួន អាច​​​​នាំ​យក​រោង​ចក្រ​នា​នា​នៅកម្ពុជា ចូល​ទៅ​ក្នុង​បដិ​វដ្តន៍​​ប្រព័ន្ធ​ឌី​ជី​ថល ដើម្បី​រក្សា​​ទី​តាំង​របស់​ខ្លួន​ក្នុងនាម​ជា​តួ​អង្គ​ដ៏សំខាន់​ក្នុង​វិស័យ​ឧហ្សា​ហ​កម្ម​សម្លៀក​បំពាក់​។

លោក ​កាំ​ង ម៉ូ​នី​កា ​អគ្គ​លេខាធិការ​រង​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖

ប្រសាសន៍របស់លោក ​កាំ​ង ម៉ូ​នី​កា 

លោក ម៉ូ​នី​កា បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​ឌី​ជី​ថល​ពិត​ជា​សំខាន់​ណាស់​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម​កាត់​ដេរ ដោយ​លោក​​បាន​​បញ្ជាក់​ថា៖

  ប្រសាសន៍របស់លោកកាំ​ង ម៉ូ​នី​កា  

ការ​ណែ​នាំ​ពីការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​​ផលិត​កម្ម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់ Zilingo ក្នុង​​ការ​ដាក់​ឲ្យ​ដំណើរ​​ការ​នៅ​កម្ពុជា ក្នុង​នាម​ជា​ទីផ្សារ​ចម្បង ក្រោមទស្ស​ន​វិស័យ​​មួយ​​ដើម្បី​បង្កើន​ថាម​ពល​ដល់​អាជី​វកម្ម​សម្លៀក​បំពាក់ តាម​រយៈ​ការ​បង្កើត​ភាព​ងាយ​ស្រួល​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ទៅ​លើ​ចង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​ប្រកប​ដោយ​តម្លា​ភាព​ជា​មួយនឹង​​សេវា​បច្ចេក​វិទ្យា ហិរញ្ញ​វត្ថុ និង​សេវា​ទីផ្សារ​។

សន្និ​សីទ​​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាមួយនឹង​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)

លោក Cian O’Dowd ប្រធាន​ផ្នែក​ពង្រីក​ទីផ្សារ​របស់​ Zilingo បាន​ឲ្យ​ដឹង​ថា៖

ប្រសាសន៍របស់លោក Cian O’Dowd

ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ រោង​ចក្រ​​នា​នា​ដែល​មាន​​ការ​ចាប់​អារម្មណ៍នៅ​​កម្ពុជា អាច​ចុះ​ឈ្មោះដើម្បី​ប្រើ​ប្រាស់​សាក​ល្បង​ដោយ​ឥត​គិត​ថ្លៃ​លើ​​កម្ម​វិធី​បច្ចេក​វិទ្យា​កម្ម​សិទ្ធិ​ផលិត​កម្ម​របស់ Zilingo​។ ដើម្បី​ចុះ​ឈ្មោះ សូម​ទាក់​ទង​ទៅកាន់​អ៉ីម៉ែល៖ ​[email protected]

ស្វែង​រក​ព័ត៌​មាន​បន្ថែម​នៅ​លើ​គេហ​ទំ​ព័រ business.zilingo.com​។ តាម​ដាន​យើង​តាម​រយៈ៖ Instagram: https://instagram.com/zilingo Twitter: https://twitter.com/zilingo LinkedIn: https://linkedin.com/company/zilingo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]