បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ស្រុកសំពៅលូន បានចេញឃាត់ ខ្លួនក្រុមអ្នកជួញដូរ ថ្នាំញៀនស្រី-ប្រុស ២នាក់ បានជាបន្ដបន្ទាប់ និងដកហូតថ្នាំ ញៀន ១១៨គ្រាប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ ។

មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកសំពៅលូន លោក អាញ់ កាម៉ាល់ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាម ទូរស័ព្ទថា នៅវេលាម៉ោង ប្រមាណ ៩ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា បន្ទាប់ពី ការតាមដាន និងស៊ើបអង្កេត អស់ជាច្រើន ថ្ងៃ កម្លាំងរបស់លោក បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ យុន វ៉ាន់ថា អាយុ ២០ ឆ្នាំ ខណៈកំពុងជិះម៉ូតូតាមផ្លូវលំ ក្នុងភូមិ គីឡូម៉ែត្រលេខ ១៣ ឃុំសន្ដិភាព ស្រុក សំពៅលូន ខេត្ដបាត់ដំបង រួមទាំងដកហូត ថ្នាំញៀនបាន ៨គ្រាប់ ។

បន្ទាប់ពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរូបនេះរួច កម្លាំង អ.ហ ក៏បន្ដចុះទៅឃាត់ខ្លួនស្ដ្រីម្នាក់ទៀត ឈ្មោះ ឯម នាង អាយុ ២៤ឆ្នាំ នៅនឹងផ្ទះ ក្នុងភូមិឃុំជាមួយគ្នា ដោយដកហូតបានថ្នាំ ញៀនចំនួន ១១០ គ្រាប់ ។

ជនសង្ស័យ យុន វ៉ាន់ថា បានឱ្យដឹងថា ថ្នាំញៀនដែលគេ យកមកចរាចរណ៍លក់ដូរ ក្នុងភូមិនេះ គឺទិញពីស្ដ្រីសង្ស័យ ឯម នាង។ តែស្ដ្រីសង្ស័យ ឯម នាង បានបដិសេធថា ថ្នាំញៀននេះ គឺជារបស់ប្ដីនាងទេ ។ ដោយ ឡែក បុរសជាប្ដីរបស់ស្ដ្រី ឯម នាង បាន រត់គេចខ្លួនបាត់ហើយ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ២ខាងលើ កម្លាំង អ.ហ កំពុងតែកសាង សំណុំរឿង បញ្ជូនជនសង្ស័យទាំង ២ ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ដ បាត់ដំបង ដើម្បីចាត់ការបន្ដ ៕

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]