ប្រហែលជាមានមនុស្សតិចណាស់ ដែលស្គាល់ទន្លេថ្ម ដ៏អាថ៌កំបាំងមួយនេះ (មានវីដេអូ)

//s5.kh1.co/92/92939a392e24e09ff33f4e8b67f24c16b0201a3d.jpg
សង្គម

 ១៤-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ទន្លេថ្មដ៏អាថ៍កំបាំងមួយ នៅរុស្សុី

រុស្ស៊ី៖ ការពិតទៅទន្លេថ្ម គេឃើញមានច្រើននៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក តែបើនិយាយពីភាពស្រស់ស្អាត និងទាក់ទាញវិញ ប្រហែលជាមានតិចណាស់ ហើយមនុស្សភាគច្រើនក៏កម្រនឹងស្គាល់ទន្លេថ្មដ៏ស្រស់ស្អាតផងដែរ ​​​​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត និងនាំអារម្មណ៍លោកអ្នកឲ្យស្គាល់ ទន្លេថ្មដ៏ស្រស់ស្អាតមួយដែលកំពុងលាក់ខ្លួន នៅឯឧទ្យាន Taganai តំបន់ឆេលីបាប៊ីន ភាគខាងត្បូងនៃភ្នំអ៊ុយរ៉ាល់ ប្រទេសរុស្ស៊ី ដែលលាតសន្ធឹងប្រវែងប្រហែល គីឡូម៉ែត្រ ឆ្លងកាត់ព្រៃស្រល់ដ៏ក្រាស់មួយ។ ដោយសារការហូរច្រោះខ្លាំងពេក ទន្លេនេះក៏ចេះតែពង្រីកខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដែលពីដំបូងវាមានទទឹងជាមធ្យមត្រឹមតែប្រវែង ២០ ម៉ែត្រប៉ុណ្ណោះ ក្រោយមកក៏បានពង្រីកខ្លួនដល់ ២០០ ម៉ែត្រ(កន្លែងខ្លះរហូតដល់ ៧០០ ម៉ែត្រ)។ ហើយសព្វថ្ងៃ វាគឺជាទន្លេដ៏ធំមួយ និងស្អាតបំផុតនៅរុស្ស៊ី។

នេះបើយោងទៅតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ផ្ទាំងថ្មដ៏ធំទាំងនេះកើតចេញពីបំណែករបស់ផ្ទាំងទឹកកក ដែលបែកចេញពីកំពូលដ៏ខ្ពស់នៃភ្នំតាណាណៃ កាលពីជាង ១០,០០០ ឆ្នាំមុន ហើយបានហូរចុះទៅជ្រលងភ្នំ ព្រមទាំងបានបន្សល់ទុកដាននៃប្រភេទរ៉ែថ្មខៀវម្យ៉ាង៕

ទន្លេថ្ម នៅរុស្ស៊ី
ទន្លេថ្ម នៅរុស្ស៊ី
ទន្លេថ្ម នៅរុស្ស៊ី
ទន្លេថ្ម នៅរុស្ស៊ី
ទន្លេថ្ម នៅរុស្ស៊ី
ទន្លេថ្ម នៅរុស្ស៊ី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T