ឃើញមុខ Cute គួរឲ្យស្រលាញ់ចឹង ដល់ពេលដឹងការពិតចង់ដាច់ចង្កេះ (មានវីដេអូ)

//s5.kh1.co/36/363af24714efb599b42e4ed048a76b237f147db0.png
សង្គម

 ១៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិជប៉ុនម្នាក់ បានធ្វើឲ្យមហាជនមានការភ័ន្ដច្រឡំ ដោយសារតែសម្រស់ខាងក្រៅ

ជប៉ុន៖ ជារឿងធម្មតាទៅហើយក្នុងសង្គមបច្ចុប្បន្ននេះ ដែលមានមនុស្សស្រីតែងខ្លួនជាមនុស្សប្រុស និងមានមនុស្សប្រុសខ្លះតែងខ្លួនធ្វើជាមនុស្សស្រី។ ជាក់ស្ដែង មានបុរសដែលជាជនជាតិជប៉ុនម្នាក់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដឹងពី ភេទពិត អាយុពិត ព្រមទាំងទេព្យកោសល្យដ៏ច្រើនសម្បូរបែបរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពពី វីគីភីឌា មួយបានទម្លាយរឿងពិតមួយចំនួន រប​​​​​​​​​​​​​​​ស់សិស្សជនជាតិជប៉ុនដ៏គួរឲ្យស្រលាញ់ម្នាក់គឺ តាគូម៉ា តានី ដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លគេស្គាល់ថា នាងគឺជាតារាចម្រៀងមួយរូប។ តាគូម៉ា តានី បានធ្វើឲ្យមហាជនមានការភ័ន្ដច្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡំ ដោយសាររូបរាងខាងក្រៅមានភាពស្រស់ស្អាត ដូចជាមនុស្សស្រីពិតៗ ព្រោះជើងមានទំហំតូចជាងបុរសធម្មតា កម្ពស់សមល្មមត្រឹម ១,៦២ ម៉ែត្រ និងមានទម្ងន់ត្រឹមតែ ៤២ គីឡូក្រាមប៉ុណ្ណោះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺភាពក្មេងជាងវ័យ។ ហើយក្មេងជាងវ័យនេះ កើតឡើងដោយសារតែភាពប៉ិនប្រសព្វប្រើប្រាស់គ្រឿងសម្អាង និងការថែរក្សាសម្រស់ឲ្យមានលក្ខណៈដូចស្រីពិតៗ ប៉ុន្តែកុំភ្លេចថា តាគូម៉ា តានី មានបទពិសោធន៍ធ្វើបែបនេះជាងមួយទសវត្សរ៍ហើយ។

តាគូម៉ា តានី
តាគូម៉ា តានី

​​​​​​​​​​​​​​​​​​​​​ប្រភពដដែលបានទម្លាយថា កាពិតទៅ តាគូម៉ា តានី មិនមែនជាមនុស្សស្រីពិតប្រាកដនោះទេ គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមនុស្សប្រុសដែលតែងខ្លួនជាស្រីតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ រូបគេមានអាយុ ៤២ ឆ្នាំហើយ។

លើសពីនេះទៅទៀត មិនត្រឹមតែភាពស្រស់ស្អាតតែមួយមុខនោះទេ តាគូម៉ា តានី ក៏មានទេព្យកោសល្យជាច្រើនក្នុងខ្លួនផងដែរ ពោលគឺទេព្យកោសល្យក្នុងការច្រៀង និងលេងព្យាណូ ដែលរូបលោកមានដុងតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ជាអ្នកនិពន្ធកំណាព្យ កាលនៅរៀនថ្នាក់អនុវិទ្យាល័យផងដែរ។ ហើយនៅពេលដែលលោកអាយុ ២៨ ឆ្នាំ លោកក៏កា្លយជាតារាចម្រៀងប្រចាំក្រុមតន្ត្រីមួយរបស់ជប៉ុន។ ហើយនៅក្នុងវ័យ ៣៤ ឆ្នាំ តាគូម៉ា តានី ក៏សម្រេចចិត្តតែងខ្លួនជាស្រីតែម្ដង និងមកទល់សព្វថ្ងៃនេះ លោកនៅតែអាចរក្សាសម្រស់ ឲ្យនៅតែក្មេងដដែល៕

មានវីដេអូខាងក្រោម៖

តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
តាគូម៉ា តានី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T