ល្បីថា Jannine weigel មានមុខមាត់ដូច Taylor Swift ពេលតែងខ្លួនបែបនេះ

//s5.kh1.co/6e/6eb4370e3528836f3aa06873c9128badc46445ed.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្លែកទៀតហើយ Jannine Weigel ក្រោយពេលតុបតែងមុខបែបនេះ ធ្វើឲ្យគេកោតសរសើរថា នាងមានមុខមាត់ស្រដៀងនឹង តារាចម្រៀងបរទេស Taylor Swift

ថៃ៖ តារាចម្រៀងថៃ នាង Jannine Weigel ជាតារាចម្រៀងមួយរូប ដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមិនបានយូរប៉ុន្មាន នាងក៏បានសាងភាពល្បីល្បាញ មិនតែប៉ុណ្ណោះ នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់នាង ពីសម្លេងដ៏ពិរោះ​ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Jannine weigel តែងតែមានការតែងខ្លួនបែបទាន់សម័យ ប្លែកៗ មិនថាជាសម្លៀកបំពាក់ មុខមាត់ ឬ ម៉ូតសក់នោះទេ នាងតែងតែមានការច្នៃប្រឌិតឲ្យមានភាពលេចធ្លោដល់ខ្លួនឯងជានិច្ច ព្រមទាំងមើលទៅនាងគឺពិតជាមានភាពសាកសមជាអ្នកសិល្បៈដ៏ល្បីមួយរូប។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ Jannine Weigel ក៏បាននាំយកមកនូវការច្នៃប្រឌិតមួយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្ររបស់នាងផ្ទាល់ផងដែរ។ នាងបានបង្ហាញនូវរូបភាពមួយដែលនាងបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Instagram របស់នាង ហើយក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា នាងពិតជាមានមុខមាត់ស្រដៀងទៅនឹងតារាចម្រៀងបរទេស Taylor Swift ខ្លាំងណាស់ ដោយរួមជាមួយនឹងការតុបតែងមុខមាត់បែបអឺរ៉ុប ព្រមទាំងសក់ពណ៌ទង់ដែង ក្នុងនោះនាងក៏បានសរសេរថា៖  

I knew you were trouble when you walked in

សម្ដីរបស់Jannine

ដែលនេះក៏ជាឃ្លាមួយនៅក្នុងបទចម្រៀងរបស់ Taylor Swift ផងដែរ។

ក្រោយពីនេះក៏មានអ្នកគាំទ្រជាច្រើនចូលមកសរសើរពីសម្រស់ ព្រមទាំងនិយាយថានាងពិតជាមានមុខមាត់ដូច Taylor Swift ពិតមែន ​៕

សូមទស្សនារូបភាពខាងក្រោម៖

Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T