ផ្លូវការ! ជម្រើសជាតិប្រេស៊ីលរូបនេះ សម្រេចចិត្តបន្តកុងត្រាថ្មីរួមរស់ជាមួយ PSG រហូតដល់ឆ្នាំ២០២៤

//s5.kh1.co/c1/c1464ee47ebeaebe51128df0d4b32d0cb2827826.jpg
កីទ្បា

 ១៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Marquinhos បន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំជាមួយ PSG

បារាំង៖ ក្លិបយក្សបារាំង Paris Saint-Germain បានធ្វើការប្រកាសជាផ្លូវការនៅលើគណនី​ Twitter របស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញថា ខ្សែការពារសញ្ជាតិប្រេស៊ីលកីឡាករ  Marquinhos បានចុះកុងត្រាបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ ជាកីឡាករសំខាន់១រូបក្នុងក្រុម PSG ចាប់តាំងពីផ្ទេរពីក្លិប Roma ក្នុងឆ្នាំ២០១៣មក ហើយបច្ចុប្បន្ននេះ គាត់មានតួនាទីជាអនុប្រធានក្រុមផងដែរ។

Marquinhos បាននិយាយពីអារម្មណ៍របស់ខ្លួន ជុំវិញការបន្តកុងត្រាថ្មីថា៖

"ខ្ញុំពិតជារីករាយនិងមានមោទកភាពដែលបានចុះកុងត្រាថ្មី។ វាជាទំនួលខុសត្រូវខ្ពស់មួយដែលលេងនៅទីនេះ ហើយខ្ញុំពិតជាមានមោទកភាពដែលបានពាក់អាវមួយនេះ។ វាជារដូវកាលទី៧ហើយដែលខ្ញុំនៅប៉ារីស ខ្ញុំស្គាល់ក្លិបនេះច្បាស់ ខ្ញុំដឹងពីមហិច្ឆតារបស់ក្លិបមួយនេះច្បាស់ណាស់។"

  Marquinhos

មិត្តរួមក្រុមរបស់ Neymar រូបនេះបានបន្តទៀតថា៖

"ពួកយើងមានបទពិសោធន៍ច្រើននៅទីនេះ ហើយខ្លះជារឿងអស្ចារ្យ។ ជារឿងដែលធ្វើឲ្យខ្ញុំរីកចម្រើននិងធ្វើឲ្យក្លិបរីកចម្រើនដូចគ្នា។ វាជាពេលវេលាល្អសម្រាប់ខ្ញុំដែលបានបន្តកុងត្រាជាមួយ Paris Saint-Germain។"

Marquinhos

គួរឲ្យដឹងដែរថា រយៈពេល៧ឆ្នាំនៅ PSG កីឡាករ Marquinhos បង្ហាញខ្លួនបាន២៧១ប្រកួត ស៊ុតបញ្ចូលទីបាន២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភពbleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T