តាំងពី នៅ សូនីតា សម្រាលកូនប្រុសមក ជួបតែរឿងបែបនេះ

//s5.kh1.co/f3/f3e185b3b3cebdcd5fd884b719375664c899e851.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សឹងមិនគួរឲ្យជឿ កាលពីមួយឆ្នាំមុន នៅ សូនីតា​ បានសុបិន្តមានគេប្រទានរបស់ម្យ៉ាង មុនពេលកូនប្រុសមកចាប់កំណើតនៅក្នុងផ្ទៃ

សៀមរាប៖ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងនៅ សូនីតា បានធ្វើការចែករំលែកនូវរឿងដែលសឹងមិនគួរឲ្យជឿ ក្រោយរយៈពេលមួយឆ្នាំមុន នាងបានសុបិន្តមួយ នៅពេលដែលទៅលេងនៅទឹកដីអង្គរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ នាងបានធ្វើការរៀបរាប់កាលពីឆ្នាំមុននាងបានធ្វើដំណើរទៅលេងទឹកដីអង្គរ នាងក៏បានសុបិន្តដ៏ចំលែកមួយ គឺទ្រង់បានប្រទានរបស់ម្យ៉ាងមកកាន់នាងនៅក្នុងព្រៃ ដែលមានអាស្រមអ្នកតានៅក្បែរ​នោះ ធ្វើឲ្យតារាស្រីរូបនេះរំភើបអរសឹងហោះ។

តែមិនបានប៉ុន្មានផង នាងក៏ទទួលបានកូនលាភកូនជ័យ មករស់នៅក្នុងជីវិតរបស់នាង ដែលនាងបានអះអាងថាកូនប្រុសនាង ដែលមានឈ្មោះ«សង្ក្រាន» គឺបានមកចាប់កំណើតព្រោះតែមានបារមីមួយបានប្រទានដល់នាង។

ជាមួយគ្នានេះដែរ នាងក៏បានធ្វើការរៀបរាប់ជាមួយនឹងគ្រាប់ពេជ្រ ដ៏មានតម្លៃរបស់នាង ដែលតាំងពីកើតមកទល់នឹងអាយុ៦ខែក្នុងពោះ នាងមិនសូវចំណាយលុយទៅលើកូននោះទេ ពោលនាងនៅតែមានហាងឆេងខ្លាំងក្នុងការងារសិល្បៈ ព្រមទាំងកូននាងផងដែរ។

«មួយឆ្នាំមុនលើទឹកដីអច្ឆរិយ:​ ក៏ជាថ្ងៃដែលសុបិន្តនិម្មិតធ្វើឲ្យខ្ញុំអរចង់ហោះ​រកនិយាយអ្វីមិនបាន ព្រោះទ្រង់បានប្រទានរបស់ម្យ៉ាងមកកាន់ខ្ញុំនៅក្នុងព្រៃមានអាស្រមអ្នកតានៅក្បែរ​នោះ​ ច្បាស់ណាស់ថាសង្ក្រាន្តមកចាប់កំណើតមកផ្តល់លាភជ័យដល់ប៉ាម៉ាក់​ សំខាន់កូនសង្ក្រាន្តមានសង្វារការពារមួយជុំករ​ ដូចអ្វីដែលខ្ញុំបានឃើញយល់សប្តិ​ បើមិនជឿកុំប្រមាថ​ សង្ក្រាន្តមកដល់អាយុជិត6ខែខ្ញុំមិនទាន់ដកលុយពីហោប៉ៅដើម្បីចំណាយលើកូននេះមួយកាក់មួយសេនឡើយ​ សុទ្ធតែអ្នកស្រលាញ់អាណិតចូលចិត្តទាំងអស់​ ក៏ជាថ្ងៃលោកប៉ាឡើងយសសក្តិដែរ អរគុណដែលចូលមកជីវិតម៉ាក់លោកប៉ា បើអាចថ្ងៃណាមួយខ្ញុំនឹងស្វែងកន្លែងមួយនោះឲ្យឃើញនៅជុំវិញតំបន់អង្គរ»៕

សាររបស់នៅ សូនីតា

ក្រោយពីបានអានសារនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងស្វាមិ
នៅ សូនីតា និងស្វាមិ
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
កូនប្រុស នៅ សូនីតា 
កូនប្រុស នៅ សូនីតា 
រូបកាលពីមួយឆ្នាំមុនរបស់នាង
រូបកាលពីមួយឆ្នាំមុនរបស់នាង
រូបកាលពីមួយឆ្នាំមុនរបស់នាង
រូបកាលពីមួយឆ្នាំមុនរបស់នាង
សារដែលនាងបានបង្ហោះកាលឆ្នាំមុន
សារដែលនាងបានបង្ហោះកាលឆ្នាំមុន
សាររបស់នាងបញ្ជាក់រំលឹក ពេល១ឆ្នាំមុន
សាររបស់នាងបញ្ជាក់រំលឹក ពេល១ឆ្នាំមុន
នៅ សូនីតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T