ឥណ្ឌា៖ គួរឲ្យអាណិតអាសូរ ដល់ក្មេងប្រុសសញ្ជាតិឥណ្ឌាម្នាក់ ដែលទទួលរងនូវជំងឺដ៏កម្រមួយតាំងតែពីកំណើត ដោយសារស្បែករបស់គេមានសភាពខុសប្រក្រតី  បែកប្រេះដូចស្រការពស់។

ដោយយោងទៅតាមប្រភពព័ត៌មានមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​​​​ឲ្យដឹងថាមានកុមារាម្នាក់ឈ្មោះ Jagannath អាយុ ១០ឆ្នាំ រស់នៅតំបន់ Ganjam ភាគខាងកើតប្រទេសឥណ្ឌា បានទទួលរងនូវជំងឺដ៏ចម្លែកម៉្យាង ដែលគេឲ្យឈ្មោះថា Ichthyosis ​​​​​​​​​​​​​​​​​​​​​​​​។ Ichthyosis គឺជាប្រភេទជំងឺមួយប្រភេទ ដែលបង្កឡើងពីបញ្ហាហ្សែន ដែលបណ្ដាលឲ្យស្បែកប្រែទៅជាប្រេះស្រកា នឹងតម្រូវឲ្យកុមារាខាងលើងូតទឹកជាប្រចាំ ឬយកទឹកលាបខ្លួនឲ្យមានសំណើមច្រើនដងក្នុងមួយថ្ងៃ ដើម្បីការពារកុំឲ្យមានការឈឺចាប់ខ្លាំង នៅពេលស្បែករបស់គេប្រែទៅជាស្ងួត។

កុមារា Jagannath

ហើយបច្ចុប្បន្ននេះ Jagannath  ត្រូបានគេផ្ដល់ឈ្មោះថ្មីមួយទៀតថា “ មនុស្សពស់ ” ដោយសារតែស្បែកដែលគ្របបដណ្ដប់លើរាងកាយរបស់គេ ប្រេះបែកចេញជាស្រកាធំៗពេញខ្លួនដូចជាពល់អីចឹង។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជម្ងឺមួយនេះធ្វើឲ្យ  Jagannath  មានការឈឺចាប់ជាខ្លាំង ដោយសារស្បែករបស់គេមានសភាពស្ងួត ហើយតឹងខ្លាំង ដែលជាហេតុពិបាកក្នុងការធ្វើចលនាផ្សេងៗ ដូចជាការដើរទៅណាមកណា ជាដើម។

ជើងកុមារា Jagannath

បើតាមការឲ្យដឹងពីលោក Prabhakar Pradhan ដែលត្រូវជាឪពុករបស់ Jagannath  ថា Jagannath  កូនប្រុសរបស់លោកបានទទួលរងនូវជំងឺនេះតាំងពីគេនៅតូចម្ល៉េះ ហើយមកទល់នឹងពេលនេះ គ្មានការព្យាបាលណាដែលអាចជួយសង្គ្រោះគេបានឡើយ។ មួយវិញទៀត លោកក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលគេនោះដែរ លោកមានលទ្ធភាពត្រឹមតែទិញក្រែមលាប និងថ្នាំកាត់បន្ថយជំងឺមួយនេះប៉ុណ្ណោះ។

កុមារា Jagannathជាមួយគ្រួសា

គួររម្លឹកផងដែរថា ចំពោះកុមារដែលកើតជំងឺប្រភេទនេះ (Lamella ichthyosis) ស្បែករបស់គេភាគច្រើន មានសភាពគ្រើមជាស្រកា ហើយគេច្រើនតែប្រៀបប្រដូចទៅនឹងស្រកាត្រី ឬសត្វល្មូនជាដើម។ លើសពីនេះទៅទៀត កុមារក៏អាចប៉ះពាល់ដល់បញ្ហាផ្លូវដង្ហើម ងាយខូចទ្រង់ទ្រាយសន្លាក់ និងសក់មួយចំនួនត្រូវបាត់បង់ផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ