ចុម Tangmo មានផ្ទៃពោះជាមួយប្រុសក្មេង Nick?

//s5.kh1.co/0f/0f45c256323a4c76918b27a05ca701bc1fca2871.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Tangmo Nida បកស្រាយពីរឿងដែលខ្លួនមានផ្ទៃពោះជាមួយសង្សារ គឺ លោក Nick Kunatip ដោយបានប្រាប់ថា វាគឺជារឿងមួយផ្សេងទៀត

 ថៃ៖ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា គូស្នេហ៍រវាង តារាសម្ដែង នាង Tangmo Nida និង លោក​ Nick kunatip ដែលទើបតែទាក់ទងគ្នាមិនទាន់បានយូរប៉ុន្មាននោះ ក៏ប៉ុន្តែអ្នកទាំងពីរពិតជាភាពផ្អែមល្ហែមខ្លាំងណាស់ បើទោះបីជាខាងស្រីមានអាយុច្រើនជាងខាងប្រុសយ៉ាងណាក្ដី ក៏ពួកគេនៅតែមានភាពរីករាយជាមួយគ្នាជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីពេលថ្មីៗនេះគូស្នេហ៍មួយគូនេះ បានផ្ដល់ភាពភ្ញាក់ផ្អើល និងធ្វើឱ្យមានភាពសប្បាយរីករាយដល់អ្នកគាំទ្រជាច្រើន បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាសម្តែងស្រី Tangmo Nida កំពុងមានផ្ទៃពោះឬអត់នោះបន្ទាប់ពីសង្សាររបស់នាង Nick Kunatip បានចេញមកប្រកាស ហើយសរសេរថា “ #លោកប៉ា ហើយក៏លោកប៉ា” នៅក្នុងបណ្ដាញសង្គម Instagram បន្ទាប់មក នាង Tangmo ក៏បានសរសេរដែរថា “ ជុំគ្នាដាក់ឈ្មោះក្មួយ” រហូតដល់អ្នកគាំទ្រចូលមកអបអរសាទរយ៉ាងខ្លាំងចំពោះពួកគេទាំងពីរនាក់។ 

ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងស្រី នាង Tangmo Nida បានចេញមកថតឈុតឃ្លីបដើម្បីលុបការសង្ស័យទាំងអស់ឱ្យចប់នៅត្រឹមនេះ ដោយនាងបានប្រាប់ថា​ មិនចាំបាច់សង្ស័យទេ នាងមិនមានផ្ទៃពោះនោះទេ ហើយទាំងនោះវាគឺជារឿងមួយផ្សេងទៀត។ ក្រោយពីនោះក៏មានមនុស្សជាច្រើនចូលរួមសោកស្តាយទៅកាន់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick & Tangmo
Nick Kunatip
Nick Kunatip
Nick & Tangmo ព្រមទាំងមិត្តភក្តិ
Nick & Tangmo ព្រមទាំងមិត្តភក្តិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T