ក្រុមហ៊ុន Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ ដំបូងគេបង្អស់នៅកម្ពុជា!

//s5.kh1.co/23/23a75fa77846fa4814350b7c94440976603c8071.jpg
សង្គម

 ១៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata  ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជាបានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរស័ព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន ១២០ លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័ត នឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា​ ដោយទទួលបានការគាំទ្រ ពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងមានការគាំទ្រ ដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត និងបច្ចេកវិទ្យា ធំជាងគេបង្អស់មួយក្នុងលោក។

Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖

«នៅក្រុមហ៊ុន Smart យើងតែងតែខិតខំឆ្ពោះទៅមុខ និងផ្ដល់របៀបរស់នៅបែបឌីជីថល និងការកំសាន្តដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់អតិថិជន។ កីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃបានបង្ហាញនូវការពេញនិយម ជាពិសេសក្នុងចំណោមអតិថិជន យុវវ័យរបស់យើង ហើយទើបយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើង សម្រាប់អ្នករាល់គ្នា ដើម្បីរីករាយនឹងកីឡាអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលមានអ្នកលេងច្រើនបំផុតជាមួយក្រុមហ៊ុន Smart ហើយក៏មានការឈ្នះរង្វាន់មួយចំនួនផងដែរ។»

Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ

ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទសេ៊រីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ។​ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទ សម្រាប់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ។

Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុម ដែលមានសមាជិកចំនួនបួននាក់ ហើយចុះឈ្មោះតាមរយៈ https://pubg.smart.com.kh/join​។ បេក្ខជនចូលរួមទាំងអស់ ត្រូវមានអាយុយ៉ាងតិច ១៦ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited​ ប្រចាំខែអំឡុងពេលនៃការប្រកួត។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ។

អតិថិជនដែលមានបំណងចង់លេងសេវាកម្សាន្ត PUBG Mobile Unlimited  គ្រាន់តែចំណាយ ៥ សេនក្នុងមួយថ្ងៃ សម្រាប់ការចូលរួមលេងកំសាន្តកម្មវិធី ឬ ១ ដុល្លារក្នុងមួយខែ សម្រាប់ការចូលលេងគ្មានដែនកំណត់រយៈពេល ៣០ ថ្ងៃ។ ដើម្បីភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំថ្ងៃសូមចុច *770*1#  សម្រាប់ការភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំខែ សូមចុច *770*2 #។

Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T