របាយការណ៍៖នៅឆ្នាំ២០១៩ ក្រសួងដែនដីចេញបណ្ណកម្មសិទ្ធិដី ដែលមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំជាង ៥លានបណ្ណ

//s5.kh1.co/84/84b11b34c5710bf9221b001170c6b501e09bf38c.jpg
Khmerhome

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/a3/a318125ab8c022e556d5a128f60087186e973d45.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សរុបលទ្ធផលពីពេលចាប់ផ្ដើមអនុវត្តដល់ខែធ្នូ ឆ្នាំ២០១៩ ក្រសួងដែនដីចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៦២៥ ៦៨៦បណ្ណ ស្មើនឹង៨០,៣៧ភាគរយ នៃក្បាលដីប៉ាន់ស្មាន ៧លានក្បាល ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥ ០០៨ ១០៥បណ្ណ និងចែកជូនប្រជាពលរដ្ឋចំនួន ៤ ៦៦៣ ០៥៦បណ្ណ។ បើតាម​របាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្ត​កា​រងារ​ឆ្នាំ​២០១៩ របស់​ក្រសួងដែនដី។

ក្រសួងដែនដីបានបន្តថា ក្នុងចំណោមបណ្ណចែកជូនប្រជាពលរដ្ឋជាង ៤លានបណ្ណខាងលើ តាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២ ៦០៣បណ្ណ សម្បទាដីសង្គមបានចំនួន ៦៥០៤បណ្ណ។ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៧ ៥៨១បណ្ណ (ដីរដ្ឋបាន ១ ៨៥៤បណ្ណ ទំហំ ៧៧៨ ៧២៥ហិកតា ដីឯកជនបាន ៦១៤ ៩០៨បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០សហគមន៍ ស្មើនឹង ៨១៩បណ្ណ ទំហំ ៣១៦០៥ហិកតា សម្រាប់ ៣០៣៣គ្រួសារ)។

https://s5.kh1.co/__image/w=650,h=650,q=100/ad/ad875a56aab621e5158eda59f233ec3f1fd0628a.jpg

របាយការណ៍របស់ក្រសួងនៅឆ្នាំ២០១៩ ដដែលបានបន្តថា បានចុះបញ្ជីសិទ្ធិជួលអចិន្រ្តៃយ៍លើដីរដ្ឋចំនួន ៤៣៩បណ្ណ ស្មើនឹង ៧៣ ៤៤០ហិកតា ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចចំនួន ៣៦៣បណ្ណ ស្មើនឹង ២៣២ ៤៥១ហិកតា ចុះបញ្ជីពីការផ្ទេរសិទ្ធិចំនួន ២០៣ ១៨០ករណី និងចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ១២១ ៣២៣ករណី។

ក្រសួងដែនដីបានរម្លឹកពីឆ្នាំ២០០៣ ដល់២០១៩ ឱ្យដឹងថា គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួលបណ្ដឹងចំនួន ៨ ៧០០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧៩២៩ករណី (បញ្ចប់ជាស្ថាពរចំនួន ៤ ១៦៤ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ២ ៨៤៧ករណី ភាគីស្នើសុំដកពាក្យបណ្ដឹងចំនួន ៩១៨ករណី) និងកំពុងដោះស្រាយចំនួន ៧៧១ករណី។ លទ្ធផលនេះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន ៦៨៩ករណី (បញ្ចប់ជាស្ថាពរចំនួន ១ ៨៧៤ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាន់ពីស៊ើបអង្កេតឃើញថាសមត្ថកិច្ចចំនួន ១ ០៣១ករណី ភាគីស្នើសុំដកពាក្យបណ្ដឹងចំនួន ៤៥៥ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣២៩ករណី)។

របាយការណ៍ដដែលបានបន្ថែមថា ចាប់ពីឆ្នាំ២០០៥ រហូតដល់ខែឆ្នូ ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធនឹង ២២ ១៧៨គ្រួសារ ស្មើនឹងចំនួន ៦៤៨៤,១២ហិកតា។ ជាមួយគ្នានេះ ទទួលពាក្យបណ្ដឹងចំនួន ៨៧៩ករណី និងដោះស្រាយសរុបបានចំនួន ១០៩ករណីក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨៤ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៥ករណី។

គិតចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានទទួលករណីវិវាទចំនួន ២ ០៩៦ករណី ដោះស្រាយបានចំនួន ៤៧៨ករណី ក្នុងនោះបានបញ្ចប់ជាស្ថាពរចំនួន ២១១ករណី ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៦៧ករណី និងកំពុងដោះស្រាយ ១ ៦១៨ករណី។

សរុបចាប់ពីដំណើរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ទទួលបានចំនួន ១ ៨៩៨ករណី ដោះស្រាយសរុបចំនួន ១ ៧៦៦ករណី បង្វែរទៅម្ចាស់បណ្ដឹងចំនួន ២ករណី និងកំពុងដោះស្រាយចំនួន ១៣០ករណី។ បើតាមរបាយការណ៍ដដែល៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T