អនាគតស្វាមី ពេជ្រ សូលីកា បង្ហោះសារចាក់ដោត បន្ទាប់ពីនាង ជួបរឿងបែបនេះ

//s5.kh1.co/a2/a2f7eaca9054eec1ec8a4e36b982eda760918212.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើទោះបីវាជារឿងរ៉ាវ វាពាក់ព័ន្ធ នឹង ម្ដាយក្មេក តែគូដណ្ដឹង ពេជ្រ សូលីកា បានបង្ហោះសារមួយយ៉ាងចាក់ដោត

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយ ពីរឿងរ៉ាវគួរឲ្យតក់ស្លុត និង មិននឹកស្មានដល់ថា រឿងមួយនេះអាចនឹងកើតឡើងបានដោយយ៉ាងណា ទៅកាន់ម្ដាយរបស់ ពេជ្រ សូលីកា ដែលគាត់ហានលើកដៃសម្លាប់មនុស្សបែបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកដែបានធ្វើខុស គួរតែឲ្យខាងច្បាប់ជាអ្នកដោះស្រាយនៅបញ្ហា ទៅចុះ យើងក៏ កុំបន្ថែមបន្ទុក អ្វីដល់អ្នកដែលមិនបានទៅពាក់ព័ន្ធ នៅក្នុងរឿងឃាតកម្មមួយនេះ ។ យើងច្បាស់ជាមានគំនិតមួយថា គ្មានអ្នកណាម្នាក់ ដែលចង់ឲ្យមានរឿងដ៏ព្រៃផ្សៃមួយនេះ ឲ្យវាមកកើតឡើងលើក្រុមគ្រួសាររបស់យើងឡើយ អ្នកណាក៏គេចង់បានសុខ និង សុភមង្គល​ដែរ ។

បន្ទាប់ពី មានរឿងរ៉ាវ ឃាតកម្មដែលជាម្ដាយក្មេករបស់ខ្លួន គូដណ្ដឹង ពេជ្រ សូលីកា បានបង្ហោះនៅសារមួយ ដោយលោកបាននិយាយថា៖

ខ្ញុំមានក្ដីសុបិន្ត ដែលថ្ងៃមួយ ខ្ញុំនឹងបានអង្គុយមើលមេឃ ដ៏ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជា ដែលអាចនិយាយបានថា ជាកន្លែងដែលមានតែ សន្តិភាព ។ តែសព្វថ្ងៃនេះ ខ្ញុំមើលឃើញថា វាមានតែរឿងរ៉ាវ និងភាពច្របូកច្របល់  នៅក្នុងចង្កោម ក្នុងសិល្បៈ ។ ខ្ញុំសង្ឃឹមថា យើងនឹងចែកចាយរឿងរ៉ាវណាមួយដែលល្អៗ  សម្រាប់ប្រទេសយើង ។ តែសម្រាប់ពេលនេះ ខ្ញុំមានការសោកស្ដាយ ដែលមានផ្នែកព័ត៌មានខ្លះ មិនបានផ្ដោតទៅលើខ្លឹមសារនៃអត្ថបទ និងរាយការណ៍ នូវអ្វីដែលជាការពិត ហើយមិនបានធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់ ។​ ប៉ុន្តែ ផ្ទុយទៅវិញ បង្កើតឲ្យមានរូបភាពខុសទៅនឹងអ្វីដែល​ខ្ញុំមិនអាចនឹកស្មានដល់ បែរជាបង្កើតឲ្យមានការច្របូកច្របល់ទៅវិញ ។ ខ្ញុំសង្ឃឹមថា យើងរីករាយ ក្នុងការធ្វើអ្វីមួយ ដែលវាជារឿងរ៉ាវប្លែកៗជាច្រើន ដែលបង្កើតឡើងដោយប្រើនូវគំនិតល្អៗ នាពេលអនាគត ចេះបង្កើតនូវទស្សនវិស័យ សុទិដ្ឋិនិយម នាពេលអនាគត ទៅកាន់ក្មេងៗជំនាន់ក្រោយ ។

សម្តី Han Kim

សូមទស្សនារូបភាពខាងក្រោម៖

  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
  ពេជ្រ សូលីកា និង​គូដណ្ដឹង
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T