បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងមួយក្រុម កើតទុក្ខមិនសុខចិត្ត ដោយសារតែដេញកាន់កូនប្រុស មន្រ្តី អ.ហ ស័ក្តិ៣ម្នាក់មិនបានសម្រេច កាលពីយប់ថ្ងៃអាទិត្យ១៧ ខែមីនា ក៏ដេញកាប់រហូតបានសម្រេច នាព្រឹកថ្ងៃ ចន្ទី១៨ ខែមីនា ប៉ុន្តែទីបំផុត ត្រូវក្របួចជាប់ម្នាក់។

សេចក្តីរាយការណ៍ពី លោក ប៊ុន សំណាង អ្នកឆ្លើយឆ្លងព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើម ប្រចាំ ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិទ្ធា រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជាកូនលោកស័ក្តបីអ.ហ ត្រូវពួកក្រុមស្ទាវក្មេងទំនើង០៥នាក់ ដេញកាប់ផ្អើលក្រុងប៉ោយប៉ែត ទាំងល្ងាចថ្ងៃអាទិត្យម្សិលមិញ នៅលើផ្លូវបេតុងមួយកន្លែង ក្នុងវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ។

ហេតុការណ៍នោះ មិនបានបណ្តាលឱ្យជនរងគ្រោះរងរបួសនោះទេ ដោយសារតែជនរងគ្រោះ រត់គេចខ្លួនចូលទៅវត្តលោក ប៉ុន្តែក្រុមទំនើង បែរជាបញ្ចេញកំហឹង កាប់ចិញ្ច្រាំម៉ូតរបស់ជនរងគ្រោះទៅវិញ។

លុះព្រឹកឡើងថ្ងៃចន្ទ១៨ខែមីនា ខណៈជនរងគ្រោះធ្វើដំណើរទៅសាលារៀន ក៏ត្រូវក្រុមទំនើងដដែលនោះ បានជិះម៉ូតូដេញកាប់សារជាថ្មី និងយកដំបងជ្រុងដេញវាយ និងបណ្តាលឱ្យជនរងគ្រោះរបួសក្បាល និងដងខ្លួនផងដែរ។ ភ្លាមៗនោះ កម្លាំងអ.ហ ក្រុងប៉ោយប៉ែត ក៏បានចុះអន្តរាគមន៍ និងឃាត់បានម្នាក់ យកមកសួរនាំ ហើយក្មេងទំនើងដែលដេញកាប់គេនោះ ត្រូវគេស្គាល់ថា ជាសិស្សនៅវិទ្យាល័យប៉ោយប៉ែតក្រុង។
ការដេញកាប់នេះ ត្រូវបានគេដឹងផ្តើមចេញពីជម្លោះ ពេលលេងបាល់ទាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]