Vietjet ប្រកាសផ្លូវហោះហើរថ្មីចំនួន៥ ដែលភ្ជាប់ ហាណូយ ដាណាំង ហូជីមិញ ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន !

//s5.kh1.co/12/12f4fafe4adbf9273447422890a04aaaa05b6531.jpg
សង្គម

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នៅ​ថ្ងៃ​នេះ បាន​​ប្រកាស​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ ​នូវ​ផ្លូវ​ហោះ​ហើរ​ថ្មី​​ចំនួន​៥ រវាង​ប្រទេស​វៀត​ណាម និង​ជប៉ុន ក្នុង​នោះ​រាប់​បញ្ចូល​​​ទាំង​ផ្លូវ​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​ហា​ណូយ និង​ទីក្រុង​ជាច្រើន​របស់​ជប៉ុន​ ដែល​រួម​មាន Nagoya Fukuoka និង Kagoshima ផង​ដែរ នៅ​ឯ​វិមាន International Convention Palace ស្ថិត​ក្នុង​​រមណីយ​ដ្ឋាន Furama កណ្តាល​​ប្រទេស​វៀត​ណាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 

ក្រោយ​ពី​ជោគ​ជ័យ​លើ​​ការ​បើក​ផ្លូវ​ហោះហើរ​ជាច្រើន​ ដែល​ភ្ជាប់​​មជ្ឈ​មណ្ឌល​វប្ប​ធម៌ សេដ្ឋ​កិច្ច និង​ន​យោ​បាយ​សំខាន់​ៗ​របស់​ប្រទេស​ទាំង​២ ផ្លូវ​ហោះ​ហើរ​ថ្មី​ចំនួន​៥​របស់​ Vietjet ដែល​រាប់​បញ្ចូល​ទាំង​ទីក្រុងហាណូយ ហូ​ជី​មិញ និង​ដា​ណាំង ទៅកាន់​ទីក្រុង Nagoya (អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Chubu Centrair) ក៏​ដូច​ជា​រវាង​ទីក្រុង​ហាណូយ​ ទៅកាន់​ទីក្រុង Fukuoka និង Kagoshima ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាប់​ផ្តើម​លក់​សំបុត្រ និង​ចាប់​ផ្តើម​ការ​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០២០​នេះ​។

បន្ទាប់​ពី​ទីក្រុង​តូក្យូ និង​អូសាកា Nagoya និង Fukuoka គឺ​ជា​ទីក្រុង​ដ៏ធំ​បំផុត​លំ​ដាប់​ទី​៣ និង​ទី​៤ ក្នុង​ប្រទេស​ជប៉ុន​។

Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 

ជា​មួយ​នឹង​ការ​មាន​ផ្លូវ​ហោះហើរ​ដោយ​ផ្ទាល់ ​សរុប​ចំនួន​១០​រវាង​ទីក្រុង​ហា​ណូយ ហូ​ជី​មិញ ដា​ណាំង និង​ទីក្រុង​តូក្យូ អូ​សា​កា Nagoya Fukuoka និង Kagoshima ក្រុមហ៊ុន​​អាកាស​ចរណ៍ Vietjet បន្ត​ផ្តល់​ឲ្យ​អ្នក​ដំណើរ​ នូវ​ជម្រើស​ធ្វើ​ដំណើរ​ដ៏មាន​អត្ថ​ប្រយោជន៍ ​ដ៏​អស្ចារ្យជា​ច្រើន ​រួម​ជាមួយ​​នឹង​ពេល​វេលា​​ហោះ​ហើរ​ដ៏​ស័ក្តិ​សម ក៏ដូច​ជា​តម្លៃ​សំបុត្រ​សម​រម្យ សម្រាប់​អ្នក​ដំណើរ​ក្នុងស្រុក និង​អន្តរ​ជាតិ​​។

ពិធី​ប្រកាស​បើក​ជើង​មេឃ​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅ​​ក្នុង​សន្នី​សីទ​ផ្សព្វ​ផ្សាយ​ វិស័យ​ទេស​ចរណ៍​ទ្វេ​ភាគី​រវាង​ប្រទេស​ជប៉ុន និង​វៀតណាម ដោយ​​បាន​ស្វាគមន៍​ប្រតិ​ភូ​ច្រើន​ជាង​១,០០០នាក់ មក​ពី​ប្រទេស​ជប៉ុន ក្នុង​នោះរាប់​បញ្ចូល​ទាំង​មន្ត្រី​មក​ពី​សភា​ជាតិ​ជប៉ុន មន្ត្រី​រដ្ឋា​ភិបាល និង​ថ្នាក់​ដឹកនាំ​ជាច្រើន​ មក​ពី​​ក្រុមហ៊ុន​សា​ជី​វ​កម្ម​ធំ​បំផុត​របស់​ជប៉ុន ផងដែរ​។

Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 

លោក Vuong Dinh Hue ឧប​នា​យក​រដ្ឋ​មន្ត្រី​វៀត​ណាម និង​លោក Nikai Toshihiro អគ្គ​លេខា​ធិការ​ នៃ​គណ​បក្ស​​ប្រជា​ធិបតេយ្យ​សេរី​និយម​របស់​ជប៉ុន និង​ជា​ប្រធាន​សម្ព័ន្ធ​ភាព​សភា​ជប៉ុន-វៀត​ណាម ក៏​ស្ថិតក្នុង​ចំណោម​ភ្ញៀវ​កិត្តិ​យស​​ក្នុង​ពិធី​នោះ​ផងដែរ​។

រយៈ​ពេល​១​ថ្ងៃ​មុន​ ក្រុមហ៊ុន​អា​កាស​ចរណ៍​ជំនាន់​ថ្មី Vietjet ក៏​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ សេវា​អន្តរ​ជាតិ​២​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ ដែល​ភ្ជាប់ Can Tho ដែល​ជា​​មជ្ឈមណ្ឌល​ទីក្រុង​ស្ថិតក្នុង​តំបន់​ទន្លេ Mekong Delta ជា​មួយ​នឹង​​ទីក្រុង​តៃ​ប៉ិ និង​សេអ៊ូល ដែល​ជា​រដ្ឋ​ធានី​របស់​តៃ​វ៉ាន់ និង​កូរ៉េ​ខាង​​​​ត្បូង​៕

Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Vietjet ប្រកាសផ្លូវហោះហើរថ្មី ជាមួយនឹងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T