មិនសរសើរមិនបានមែន! ទើបអាយុ ១២ ឆ្នាំសោះអាចគូរប្លង់ផ្ទះមិនចាញ់វិស្វករឡើយ

//s5.kh1.co/25/25c527a6b4316bd5b403de2bc7e50eb21c965e8c.jpg
សង្គម

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទេព្យកោសល្យពីកំណើតពិតៗ អាយុទើប ១២ ឆ្នាំតែអាចគូរប្លង់ផ្ទះបាន

បរទេស៖ តើអ្នកបានធ្វើអ្វីខ្លះនៅពេលដែលអ្នកមានអាយុ ១២ ឆ្នាំ? ភាគច្រើនកាលនៅវ័យ ១២ ឆ្នាំ យើងប្រហែលកំពុងតែសប្បាយដើរលេងជាមួយមិត្ត ឬលេងហ្គេមក៏ថាបាន ហើយប្រហែលជាយើងមិនបានធ្វើកិច្ចការធំៗណាមួយឡើយ កាលវ័យនោះ។  ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលពេលដឹងថា ក្មេងប្រុសមានវ័យទើបតែ ១២ ម្នាក់ មានទេពកោសល្យ អាចគូរប្លង់ផ្ទះ ព្រមទាំងអាចដឹកនាំការសាងសង់បានថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Airiel Haziq បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ក្រោយដឹងថារូបគេមានអាយុទើបតែ ១២ ឆ្នាំប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែមានសមត្ថភាពក្នុងការរចនាប្លង់ស្ទើរតែមិនគួរឲ្យជឿ បើទោះបីរូបគេមិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលផ្លូវការណាមួយក៏ដោយ។

Airiel និងប្លង់ដែលគេបានគូរ
Airiel និងប្លង់ដែលគេបានគូរ

លោក Mohd Hardy ដែលត្រូវជាឪពុករបស់ Airiel  បានសម្គាល់នូវទេព្យកោសល្យដ៏អស្ចារ្យរបស់កូនប្រុសលោក តាំងពីគេមានអាយុ ១០ ឬ ១១ ឆ្នាំមកម្ល៉េះ ដោយសារលោកតែងឃើញគំនូរព្រាងនៃអគារទំនើបៗ និងប្លង់ផ្ទះជាច្រើននៅលើតុរបស់ Airiel ។ ដូច្នេះលោកព្រមទាំងប្រពន្ធបានសម្រេចចិត្តជំរុញទឹកចិត្តគេបន្ថែមទៀត ហើយថែមទាំងទិញសម្ភារៈសម្រាប់គូរ និងសៀវភៅ ឬឯកសារផ្សេងៗឲ្យគេថែមទៀតផង។ លើសពីនេះទៅទៀត Airiel ក៏អាចប្រើប្រាស់ កម្មវិធីរចនាប្លង់បែប 3D លើកុំព្យូទ័រ ដូចទៅនឹងវិស្វករអាជីពអីចឹងដែរ។

Airiel កំពុងគូប្លង់ក្នុងបន្ទប់
Airiel កំពុងគូប្លង់ក្នុងបន្ទប់

នៅថ្ងៃមួយ លោក Mohd Hardy ក៏សម្រេចចិត្តសាកល្បងឲ្យកូនប្រុសរបស់លោក (Airiel) ទទួលខុលត្រូវលើការជួសជុលផ្ទះបាយ និងបន្ទប់ទឹកក្នុងផ្ទះ។ ហើយអ្វីៗដែលលោករំពឹងនោះពិតជាមិនខកបំណងឡើយ ដោយ Airiel បានកែប្រែផ្ទះបាយព្រមទាំងបំពាក់សម្ភារៈទំនើបៗ និងបានកែប្រែបន្ទប់ទឹក ឲ្យបានសភាពធំទូលាយជាងមុនថែមទៀត។

សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ

ក្រោយស្នាដៃរបស់ Airiel បានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមមក ក៏មានមហាជនជាច្រើនកោតសរសើរចំពោះទេព្យកោសល្យរបស់ Airiel  ព្រមទាំងសរសើរដល់ទឹកចិត្តឪពុកម្ដាយគេ ដែលអនុញ្ញាត និងព្រមដើរតាមក្ដីស្រមៃ Airiel  

ប្លង់គំរូ
ប្លង់គំរូ
Airiel
Airiel
ប្លង់គំរូ
ប្លង់គំរូ
Airiel
Airiel
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T