ចិត្តដាច់ណាស់! ហេតុតែប្ដីចុងមិនពេញចិត្ត ម្ដាយសុខចិត្តបោះបង់កូនស្រីចោល

//s5.kh1.co/09/09876f1fa867b2e0d00a993e60376a536b651096.jpg
សង្គម

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីវ័យ២ឆ្នាំម្នាក់ មានស្នាមរបួសលើដងខ្លួន ត្រូវម្ដាយបោះបង់ចោលយ៉ាងសង្វេគ។

ថៃ៖ ក្មេងស្រីវ័យ២ឆ្នាំម្នាក់ មានស្នាមរបួសលើដងខ្លួនត្រូវបានប្រទះឃើញនៅពីមុខមណ្ឌលថែទាំកុមារមួយកន្លែងក្នុងខេត្ត Lopburi ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប៉ូលិស Thawatchai Nathaphan បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣:៤៥នាទីរសៀល ស្ត្រីជាម្ដាយបានជិះម៉ូតូមកដល់មណ្ឌលថែទាំកុមារដោយពាក់មួកសុវត្ថិភាពជិតឈឹង ហើយប្រាប់កូនស្រីឲ្យចុចកណ្ដឹង។ នៅពេលដែលបុគ្គលិកបើកទ្វារ ក៏ប្រទះឃើញក្មេងស្រីកំពុងឈរកាន់ថង់អីវ៉ាន់ តុក្តតា និងក្រដាសមួយសន្លឹក ហើយចំណែកឯម្ដាយក៏ចេញបាត់ទៅ។

នៅក្នុងក្រដាស ស្ត្រីជាម្ដាយបានសរសេររៀបរាប់ថា នាងមិនអាចមើលថែទាំ ឬផ្ដល់អនាគតល្អទៅដល់កូនស្រីបានទេ។ សព្វថ្ងៃនេះ នាងមានគ្រួសារថ្មី ហើយប្ដីចុងបដិសេដមិនព្រមទទួលស្គាល់កូនស្រីបង្កើតនាងធ្វើជាកូនខ្លួនឡើយ។ នាងក៏បានសុំទោស និងបញ្ជាក់ដែរថា នាងចាំបាច់ត្រូវធ្វើបែបនេះពិតមែន។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតស្វែងរកស្ត្រីជាម្ដាយ ហើយក្មេងស្រីនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសនៅលើដងខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ក្មេងស្រីនៅប៉ុស្ដិ៍ប៉ូលិស
ស្នាមរបួស
ស្នាមរបួស
ស្នាមរបួស
ស្នាមរបួស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T