អតីតជើងខ្លាំង ឡោ សំណាង ប្រកាសហៅនារីក្លាហានរូបនេះមកហាត់ប្រដាល់ បើសិនជាមានចិត្តជាអ្នកប្រយុទ្ធមែននោះ

//s5.kh1.co/74/749bc655eef478fe52afaf56fe25864cd0bc1459.jpg
កីទ្បា

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឡោ សំណាង ហៅ ចាន់រី មកហាត់ប្រដាល់ បើមានចិត្តក្លាហាន

កម្ពុជា៖ កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ មានវីដេអូមួយត្រូវបានគេចែកចាយជាច្រើននៅលើបណ្ដាញសង្គម ដោយវីដេអូនោះបានបង្ហាញឲ្យឃើញពីក្មេងស្រីម្នាក់បានតាំងចិត្តជាអ្នកក្លាហាន ទៅរករឿងសម្លុត និងទះកំភ្លៀងក្មេងស្រីម្នាក់ទៀត ដោយសារតែរឿងនិយាយពាក្យឌឺដង និងមើលមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបែកធ្លាយនូវវីដេអូនោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្មេងស្រីជានារីក្លាហាននៅក្នុងវីដេអូ ដែលគេស្គាល់ថាមានឈ្មោះ ចាន់រី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននិងវាយខ្នោះតែម្ដង។

សកម្មភាពរបស់ក្មេងស្រីរូបនោះ ក្នុងវីដេអូ
សកម្មភាពរបស់ក្មេងស្រីរូបនោះ ក្នុងវីដេអូ
ក្មេងស្រីរូបនោះ ពេលសមត្ថកិច្ចឃាត់ខ្លួន
ក្មេងស្រីរូបនោះ ពេលសមត្ថកិច្ចឃាត់ខ្លួន

ជាមួយនឹងរឿងរ៉ាវបញ្ហានេះ អតីតអ្នកប្រដាល់ជើងខ្លាំងជួរមុខកីឡាករ ឡោ​ សំណាង បានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួនអមដោយការសរសេររៀបមួយចំនួនឲ្យក្មេងស្រីរូបនោះ និងក្មេងៗដ៏ទៃទៀតមកចូលរួមហ្វឹកហាត់ជាមួយលោកផ្ទាល់ដើម្បីឡើងប្រកួតលើសង្វៀន និងជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិ បើសិនជាមានចិត្តជាអ្នកប្រយុទ្ធមែននោះលោកស្វាគមន៍ជានិច្ច៕

ឡោ សំណាង បង្ហោះនៅលើ Facebook របស់ខ្លួន
ឡោ សំណាង បង្ហោះនៅលើ Facebook របស់ខ្លួន
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T