អង្គធាតុដែលមានអាយុចំណាស់បំផុតនៅលើផែនដីត្រូវបានគេរកឃើញនៅលើអាចម៍ផ្កាយមួយ

//s5.kh1.co/f3/f3a394072e3c729d786cec33c96fd58cf4b28f73.jpeg
បច្ចេកវិទ្យា

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាជារឿងមួយកម្របំផុត ដែលអង្គធាតុទាំងនេះត្រូវបានគេរកឃើញនៅលើផែនដីរបស់យើង។

បរទេស៖ បើតាមសារព័ត៌មាន CNN បានឲ្យដឹងថា កាលពី៥០ឆ្នាំមុន អាចម៍ផ្កាយមួយបានធ្លាក់ចូលមកកាន់ផ្ទៃផែនដីរបស់យើង ហើយបានធ្លាក់ចំប្រទេសអូស្ត្រាលី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វាបានពាំនាំនូវសំណាកដ៏កម្រមួយពីអន្តរប្រព័ន្ធតារានៅក្នុងលំហ។ ការវិភាគថ្មីនៃអាចម៍ផ្កាយមួយនេះ បានបង្ហាញពីកម្ទេចធូលីតារាដែលបានកកើតឡើងរវាងពី៥ទៅ៧ប៊ីលានឆ្នាំមុន។ នោះហើយដែលធ្វើឲ្យអាចម៍ផ្កាយនិងកម្ទេចធូលីតារារបស់វា គឺជាអង្គធាតុដែលមានអាយុចាស់បំផុតដែលគេរកឃើញនៅលើផែនដី។ ព្រះអាទិត្យរបស់យើងមានអាយុត្រឹមតែ៤.៦ប៊ីលានឆ្នាំប៉ុណ្ណោះ ដែលមានន័យថាកម្ទេចធូលីតារានោះគឺបានកើតឡើងមុនព្រះអាទិត្យឬប្រព័ន្ធព្រះអាទិត្យយើងទៅទៀត។ កម្ទេចធូលីដែលរកឃើញនៅលើអាចម៍ផ្កាយនោះត្រូវបានគេឲ្យឈ្មោះថា កម្ទេចបុរេព្រះអាទិត្យ (presolar grains) ពីព្រោះពួកវាបានកកើតមុនព្រះអាទិត្យរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្ទេចធូលីតារាឬកម្ទេចបុរេព្រះអាទិត្យដែលមានទំហំ៨មីក្រូម៉ែត្រ
កម្ទេចធូលីតារាឬកម្ទេចបុរេព្រះអាទិត្យដែលមានទំហំ៨មីក្រូម៉ែត្រ

តារាកើតឡើងនៅពេលដែលឧស្ម័ន ធូលី និងកម្ដៅរួមបញ្ចូលគ្នា ហើយពួកវាអាចមានអាយុកាលរាប់លាននិងរាប់ពាន់លានឆ្នាំ។ មុនពេលស្លាប់ ពួកវាបានបញ្ចេញធាតុផ្សំសំខាន់ៗរបស់វាទៅក្នុងលំហ។ បើសិនជាអាចម៍ផ្កាយមិនបានហោះបុកអង្គផ្សេងៗក្នុងលំហទេ យ៉ាងហោចណាស់ពួកវាក៏អាចនឹងហោះប៉ះឬជាប់កម្ទេចកំទីផ្សេងៗ ដូចជាកម្ទេចធូលីតារាជាដើម។ នោះជាមូលហេតុនៃការរកឃើញកម្ទេចបុរេព្រះអាទិត្យដែលនៅជាប់នឹងអាចម៍ផ្កាយគឺមានភាគរយតិចមែនទែន ដោយវាមានត្រឹមតែ៥ភាគរយនៃអាចម៍ផ្កាយដែលត្រូវបានគេរកឃើញនៅលើផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T