បើមិនប្រាប់ថា Koen Pataradanai ប្រាកដគិតថា ជាស្រីស្អាតផ្សេងហើយ!

//s5.kh1.co/fc/fcae03fa763a4af388b08100a9fc1c6ce29e6f67.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Koen Pataradanai បង្ហាញខ្លួនក្នុងឈុត Drag Queen ដើម្បីផ្លាស់ប្ដូរមុខមាត់ ហើយក៏មានការពេញចិត្តជាមួយនឹងអ្វីដែលខ្លួនឯងចង់បាន

ថៃ៖ Koen Pataradanai ជាតារាថៃវ័យក្មេងដែលមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ មានមុខមាត់ស្រស់សង្ហា ដែលធ្វើឲ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលការតែងខ្លួនរបស់ Koen Pataradanai វិញ មិនថាការតុបតែងមុខមាត់ឬការស្លៀកពាក់ Koen Pataradanai តែងតែនាំមកនូវភាពស្រស់សង្ហា លេចធ្លោដែលអាចធ្វើឲ្យនារីៗជាច្រើនជាប់ចិត្តលង់ស្នេហ៍ផងដែរ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក Koen Pataradanai បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយដល់មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ដោយលោកបានរៀបចំតុបតែងខ្លួនប្រាណយ៉ាងខ្លាំងមួយបែបទៀត ដែលក្នុងនោះគឺជាការតុបតែងមុខនៅក្នុងឈុត Drag Queen ដែលធ្វើឱ្យអ្នកតាមដាននៅលើបណ្ដាញសង្គម Instagram ផ្ទុះការភ្ញាក់ផ្អើលមកលើរួបលោក។

តាមរយៈការតុបតែងជា Drag Queen នេះ គឺដើម្បីផ្លាស់ប្ដូរមុខមាត់ ព្រមទាំងធ្វើឲ្យមានមនុស្សជាច្រើនមកពេញចិត្តនឹងភាពភ្ញាក់ផ្អើលរបស់លោក រួមទាំងការតុបតែងមុខដ៏អស្ចារ្យមួយនេះផងដែរ។

លើសពីនេះទៀត​ Koen Pataradanai ក៏បានរៀបរាប់ថា ខ្លួនលោក បានរកឃើញនូវជំហររបស់ខ្លួនឯងហើយ ដែលនៅថ្ងៃខ្លះ ចង់ក្លាយជាបុរសដែលមើលថែរក្សាមនុស្សនៅជុំវិញខ្លួន តែនៅថ្ងៃខ្លះទៀត ក៏មានអារម្មណ៍ថាចង់ក្លាយជានារី ដែលចង់ឲ្យមានមនុស្សមកមើលថែវិញម្ដង។ ប៉ុន្តែ ថ្ងៃនេះ លោកអាចធ្វើអ្វីដែលលោកចង់បាន លោកពិតជាពេញចិត្តនិងមានមោទនភាពណាស់ ដោយលោកចង់ក្លាយជា Drag Queen ឥឡូវក៏ក្លាយជា Drag Queen ពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen ក្នុងឈុត Drag Queen
Koen ក្នុងឈុត Drag Queen
Koen ក្នុងឈុត Drag Queen
Koen ក្នុងឈុត Drag Queen
Koen Pataradanai
Koen Pataradanai
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T