ក្រោយជួបរឿងរ៉ាវព្យុះភ្លៀងច្រើនពេក ពេជ្រ សូលីកា ប្រកាសថា....

//s5.kh1.co/c9/c9de7bb061bd7e4e5e128beef3e057ccd89192fc.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងម្ដាយជាអ្នកសម្លាប់គេ តែប្រិយមិត្តយកឈ្មោះ ពេជ្រ សូលីកា ជាគោល ពេលនេះនាងប្រកាសថា កំពុងបាក់ទឹកចិត្តខ្លាំងណាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ បានផ្ទុះរឿងរ៉ាវដ៏កក្រើកពេញទីក្រុងភ្នំពញ អំពីករណីឃាតកម្មទៅលើ ស្ដ្រីដែលជាអ្នកចងការប្រាក់មួយរូប ហើយជនបង្កហេតុត្រូវបានគេស្គាល់ថា ជាម្ដាយបង្កើតរបស់ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យមហាជនទាំងអស់ មានការភ្ញាក់ផ្អើលខ្លាំងណាស់ និងនឹកស្មានមិនដល់នោះទេ។​លើសពីនេះ ករណីឃាតកម្មសម្លាប់ដ៏សាហាវនេះ ពិតជាបានប៉ះពាល់ដល់អារម្មណ៍ និងកេរ្តឈ្មោះរបស់អ្នកដែលមិនដឹងអីគឺ កញ្ញា ពេជ្រ សូលីកា ដោយមានប្រិយមិត្តខ្លះ បានភ្ជាប់ទៅនឹងរឿង ដែលបានកើតឡើង កាលពីមួយរយៈមុនទៀត។

ទន្ទឹមនឹងនេះដែរ ដោយមិនអាចទ្រាំបាន នឹងពាក្យរិះគន់ និងការប្រើប្រាស់សម្ដីមិនសមរម្យលើខ្លួន ស្រាប់តែ ពេជ្រ សូលីកា បានចេញមុខបកស្រាយភ្លាមៗ ដោយបានទទួលស្គាល់ថា ជនបង្កហេតុពិតជា ម្ដាយបង្កើតរបស់រូបនាង ពិតប្រាកដមែន ព្រមទាំងបានរៀបរាប់ អារម្មណ៍ពិតដែលនាងកំពុងបាក់ទឹកចិត្តខ្លាំងណាស់ ស្របពេលដែលបន្តិចទៀតនេះ នឹងត្រូវដើរតួជាម្ដាយផង បងស្រីផង ថែមទាំងបង្ហាញកំហុស ដែលមិនបានបំពេញតួនាទីជាកូនស្រីល្អ រហូតឲ្យម្ដាយមានរឿងបែបនេះ។

ដោយឡែក បន្ទាប់ពីឃើញបែបនេះហើយ ជឿជាក់ថា អ្នកដែលចូលចិត្តរិះគន់ទៅលើ ពេជ្រ សូលីកា ច្បាស់ជាបានភ្លឺភ្នែកមិនខាន ស្របពេលដែលមានមហាជនជាច្រើននៅតែចាំគាំទ្រ និងលើកទឹកចិត្តនាងជានិច្ច៕

ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ម្ដាយ ពេជ្រ សូលីកា 
ម្ដាយ ពេជ្រ សូលីកា 
សារដែល ពេជ្រ សូលីកា បានបង្ហោះ
សារដែល ពេជ្រ សូលីកា បានបង្ហោះ
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T