ផ្លូវការ! លោក Valverde ត្រូវបានក្លិប Barcelona បណ្ដេញចេញនិងជំនួសមកវិញដោយលោក…

//s5.kh1.co/ea/eaf8aab1d7f142939e487087039510027c842423.png
កីទ្បា

 ១៤-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Barca សម្រេចចែកផ្លូវជាមួយនឹងលោក Valverde ក្រោយដឹកនាំបាន២ឆ្នាំកន្លះ

អេស្ប៉ាញ៖ លោក Ernesto Valverde ត្រូវបានក្លិបអ្នកមានបុណ្យ FC Barcelona បណ្ដេញចេញកាលពីថ្ងៃច័ន្ទម្សិលមិញនេះក្រោយចំណាយពេល២ឆ្នាំកន្លះនៅទឹកដី Nou Camp។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Valverde គឺជាអ្នកចាត់ការដំបូងដែល​ Barcelona បណ្ដេញចេញត្រឹមពាក់កណ្ដាលរដូវកាល ចាប់តាំងពីលោក Louis van Gaal ធ្លាប់ត្រូវបានក្លិបបណ្ដេញចេញបែបនេះម្ដងកាលពីឆ្នាំ២០០៣។

   លោក Ernesto Valverde
   លោក Ernesto Valverde

Barcelona បច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga តាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមលេខ២ Real Madrid ដោយ១៩ប្រកួតកន្លងទៅពួកគេរកបាន៤០ពិន្ទុដូចគ្នាតែក្រុម Barca មានគ្រាប់ចំណេញច្រើនជាង២គ្រាប់។

ជាមួយគ្នានេះដែរក្លិបនៅតំបន់កាតាឡាន់នេះ បានតែងតាំងអតីតគ្រូបង្វឹកក្រុម Real Betis លោក Quique Setien ជាអ្នកចាត់ការទូទៅថ្មីរហូតដល់ឆ្នាំ២០២២។

  លោក Quique Setien
  លោក Quique Setien

គ្រូបង្វឹកវ័យ៦១ឆ្នាំ ធ្លាប់មានស្នាដៃដឹកនាំក្រុម Real Betis ទទួលបានកៅអីលេងពានរង្វាន់ Europa League ក្នុងឆ្នាំ២០១៨ ហើយកាលពីរដូវកាលមុនលោកបានដឹកនាំក្រុមមួយនេះ ផ្ដួលក្រុមខ្លាំងទាំង៣នៅអេស្ប៉ាញរួមមាន Barcelona, Real Madrid, និង Atlectico Madrid។

គួរឲ្យដឹងដែរថា មុនប្រកាសតែងតាំងលោក Setien ក្លិប Barcelona ធ្លាប់បានទាក់ទងទៅកាន់អតីតកីឡាកររបស់ខ្លួន២រូបរួមមានលោក Xavi និងលោក Ronald Koeman ឲ្យមកជំនួសតំណែងលោក Valverde តែគ្រូបង្វឹកទាំងពីបានច្រានចោលនូវឱកាសនេះ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T