តំបន់មួយចំនួននៅថៃត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់

//s5.kh1.co/37/3767be8986a131bcd5271885e45b61148afd01b5.jpg
សង្គម

 ១៤-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រទេសថៃ៖ តំបន់ខ្លះនៃស្រុក Muang និងស្រុក Mae Moh ភាគខាងជើងប្រទេសថៃគឺជាកន្លែងកំពុងមានបញ្ហាដែលបង្កឡើងដោយកម្រិតភាគល្អិតតូចៗក្នុងបរិយាកាសប្រមាណជា ២,៥ មីលីម៉ែត្រ ឬតិចជាងនេះ ដែលបានធ្វើអោយតំបន់មួយចំនួនក្នុងស្រុកទាំង២ខាងលើទាំងនេះស្ថិតនៅក្នុងតំបន់ក្រហមរយៈពេល ៨ ថ្ងៃជាប់ៗគ្នា។ ជាងនេះទៀតនោះ កាលពីព្រឹកថ្ងៃច័ន្ទ​ ទី១៣ ខែមករា ឆ្នាំ២០២០ តំបន់ទាំងនោះត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្សែងអ័ព្ទដ៏ក្រាស់បានគ្របដណ្ដប់លើទីប្រជុំជន Lampang និងតំបន់ជុំវិញនោះ ដែលមិនអាចមើលអ្វីឃើញច្បាស់ និងជាហេតុធ្វើអោយការធ្វើដំណើរនៅពេលព្រឹកមានភាពលំបាកសម្រាប់អ្នកបើកបរ។

នៅក្នុងស្រុក Mae Moh ស្ថានីយ៍អាកាសធាតុនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសបានរាយការណ៍ថា កម្រិត PM2.5 ត្រូវបានវាស់នៅចំណុចដែលទាក់ទងនឹងសុខភាពមិនល្អ ៩៨ នៅតំបន់ Ban​ Dong និង ៩៧ នៅតំបន់ Mae Moh ។ សម្រាប់នៅក្នុងស្រុក Muang កម្រិត PM2.5 គឺមានចំនួន ៩៤ នៅតំបន់​ Phra Bat ។ ហើយមានកម្រិតលើស ៩០ ស្ថិតនៅក្នុងតំបន់ក្រហម ដែលកម្រិតនេះអ្នកជំនាញចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាព។

ផ្សែងអ័ព្ទដ៏ក្រាស់នេះ​ ត្រូវបានគេលើកឡើងថាបណ្តាលមកពីការដុតព្រៃនៅតាមតំបន់ជាច្រើននៃខេត្ត។​ ការដុតព្រៃដោយបើកចំហពីសំណាក់កសិករបានធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ទៅៗ ពិសេសនៅពេលដែលពួកគេឈូសឆាយដីសម្រាប់ដាំដំណាំនៅមុនពេលនៃការហាមឃាត់ការដុតព្រៃ ចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា ដែលបានកំណត់ដោយអាជ្ញាធរខេត្ត។

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T