ឡាយ ប៊ុនឡេង YouTuber វ័យក្មេងមួយរូប ដែលក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme!

//s5.kh1.co/b8/b8020e58b100c4f5971518b8ded3cf39e2e05a3c.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

realme ការរួមបញ្ចូលជាមួយគ្នារវាងភាពយុវវ័យ និង​គំនិតចាស់ទុំ។

ភ្នំពេញ៖ កាលពីសប្តាហ៍មុន ក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានជ្រើសរើសលោក G-Devith​ ជាទូតសុច្ឆន្ទៈតំណាងផលិតផល​ realme​ ដែលឆ្លុះបញ្ចាំងពីថាមពល និងភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួន។​ យើងមានការភ្ញាក់មែនទែន ដែលថ្ងៃនេះតារាវ័យក្មេងមួយរូបទៀត ដែលល្បីនៅលើបណ្តាញសង្គម បានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme
ឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme

អ្នកណានិយាយថា ភាពយុវវ័យ” និង “ គំនិតចាស់ទុំ” មិនអាចរួមបញ្ចូលគ្នាបាន?
យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ ២០០០ ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែជាក់ស្តែងគាត់មានភាពស្វាហាប់ វិជ្ជមាន និងមានការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ។ តាមរយៈវីដេអូរបស់គាត់យុវជន ប៊ុនឡេង តែងតែព្យាយាមផ្តល់នូវភាពសប្បាយរីករាយដល់សាធារណជនជានិច្ច។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ យើងបានរកឃើញលក្ខណៈពិសេសគឺភាពរួមបញ្ចូលគ្នារវាង “ភាពយុវវ័យ” និង “គំនិតចាស់ទុំ” តែមួយបាននៅលើយុវជន ប៊ុនឡេង ដោយមិនប៉ះទង្គិចផ្លូវចិត្ត។ នៅពេលដែលអ្នកស្គាល់ពី ឡាយ ប៊ុនឡេង កាន់តែច្បាស់ អ្នកនឹងឃើញថាគាត់មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចេញមតិយោបល់ដែលមានភាពចាស់ទុំ និងសមហេតុផលទៀតផង។ មិនខុសគ្នាពីយុវជន ឡាយ ប៊ុនឡេង ក្រុមហ៊ុន realme តែងតែត្រូវបានគេចាត់ទុកថា ជាម៉ាកសញ្ញាវ័យក្មេងខ្ចី ប៉ុន្តែក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះទទួលបានរង្វាន់កាន់តែច្រើនឡើងៗ ហើយមនុស្សចាប់ផ្តើមស្គាល់ realme កាន់តែច្បាស់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ម៉ាកសញ្ញាមួយនេះ។

លើកទឹកចិត្តយុវជនឱ្យបង្ហាញអំពីខ្លួនឯង

យុវជនគ្រប់រូបមានគំនិតផ្ទាល់ខ្លួន ហើយពេលខ្លះពួកគេមានការព្រួយបារម្ភអំពីការវាយតម្លៃពីអ្នកដទៃ ព្រួយបារម្ភខ្លាចមិនត្រូវបានគេយល់ពីខ្លួន និងព្រួយបារម្ភខ្លាចធ្វើខុសជាដើម។ នោះហើយជាមូលហេតុដែល ឡាយ ប៊ុនឡេង កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យផងដែរ ហើយគាត់តែងតែមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង និងបំផុសគំនិតនិងលើកទឹកចិត្តយុវជនឱ្យបង្ហាញពីភាពជឿជាក់ ហើយនេះជាហេតុផលដែល realme កោតសរសើរពីយុជន ឡាយ ប៊ុនឡេង។ សព្វថ្ងៃនេះមានសមាជិក ២ នាក់រួចទៅហើយនៅក្នុងក្រុមគ្រួសារ realme នោះគឺ លោក G-Devith និង ឡាយ ប៊ុនឡេង។ អ្នកទាំងពីរជាយុវជនដែលមានភាពជាយុវវ័យ និងមានលក្ខណៈពិសេសដូចនឹងពាក្យស្លោរបស់ realme ដែរគឺ “dare to leap” កន្លែងណាមួយ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន realme កំពុងតែព្យាយាមស្វែងយល់ពីយុវជននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕

ឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme
ឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T