ចុមយក្ស! Alan Shearer ព្រមានកីឡាកររូបនេះ មិនឲ្យផ្លាស់មក Man UTD ទេ ព្រោះហេតុផលរសើបមួយ

//s5.kh1.co/b8/b812cd2eb8eb8e3fe84e0bd4c445e99dd2a6fcac.jpg
កីទ្បា

 ១៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Alan Shearer មិនចង់ឲ្យ Maddison ផ្លាស់មក Man UTD នៅខែមករានេះ ព្រោះខ្លាចមានសម្ពាធ

អង់គ្លេស៖ អតីតកីឡាករ និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្របខណ្ឌ Premier League លោក Alan Shearer បានព្រមានកីឡាករ James Maddison មិនឲ្យផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United នោះទេនៅទីផ្សារដោះដូរកីឡាកររដូវរងាខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Maddison គឺជាកីឡាករសំខាន់មួយរូបរបស់ Leicester City នៅរដូវកាលនេះ ដោយបានជួយឲ្យក្លិបកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៣បណ្ដោះអាសន្នក្នុងតារាង Premier League និងទំនងជាមានកៅអីទៅលេងពានរង្វាន់ Champions League ថែមទៀត។

កីឡាករ James Maddison
កីឡាករ James Maddison

ក្រោយបង្ហាញទម្រង់នៃការលេងបានយ៉ាងល្អ ក្លិបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ក្នុងការនាំយកជម្រើសជាតិអង់គ្លេសរូបនេះទៅពង្រឹងគុណភាពនៃតំបន់បម្រើរបស់ក្រុម។ យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធដែលជោគជ័យលើទឹកដីអង់គ្លេស Alan Shearer បានទទួលស្គាល់ថា Man UTD ជាក្រុមធំ ប៉ុន្តែលោកមិនចង់ឲ្យ Maddison ផ្លាស់ទៅនៅពេលនេះទេ ដោយលើកហេតុផលថាក្លិបបិសាចក្រហមនៅពេលនោះកំពុងតែមានការប្រកួតប្រជែងខ្លាំង។

“Manchester United ចង់បាន James Maddison ព្រោះគេគឺជាកីឡាករដ៏ល្អមួយរូប។ ខ្ញុំអាចនឹងមានចម្ងល់ក្នុងចិត្ត ប្រសិនបើជា Leicester អនុញ្ញាតឲ្យគេចាកចេញនៅទីផ្សារលើកនេះ ខ្ញុំមិនជឿថា Leicester នឹងអនុញ្ញាតឲ្យកំពូលកីឡាកររបស់ពួកគេចាកចេញនៅខែមករានេះទេ។ បើខ្ញុំជាគេ (Maddison) ច្បាស់ណាស់ខ្ញុំនឹងនៅបន្តជាមួយ Leicester នាពេលនេះ។”

Alan Shearer
លោក Alan Shearer
លោក Alan Shearer

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបានបន្តទៀតថា៖

“បើយើងក្រឡេកទៅមើលស្ថានភាពរបស់ Manchester United បច្ចុប្បន្នឃើញថាកំពុងតែមានការប្រកួតប្រជែងខ្លាំងក្នុងការដណ្ដើមតំណែង Top4។ ខ្ញុំយល់ថា Man UTD ជាក្លិបធំ ប៉ុន្តែក្នុងកាលៈទេសៈនេះ Maddison គួរតែនៅបន្តជាមួយ Leicester ឲ្យចប់រដូវកាលនេះ។”

Alan Shearer
កីឡាករ James Maddison
កីឡាករ James Maddison

គួរឲ្យដឹងដែរថា គិតត្រឹមសប្ដាហ៍ទី២២នេះ Man UTD កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ នៅ Premier League មាន៣៤ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea មាន៣៩ពិន្ទុ និងក្រុមលេខ៣ Leicester City មាន៤៥ពិន្ទុ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T