បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួន យុវជនម្នាក់តាម ពាក្យបណ្តឹងជនរងគ្រោះ ពីបទរំលោភ សេពសន្ធវៈជាកម្មករ ដេប៉ូឈើដូចគ្នា រហូតបានសម្រេច ម្តង កាលពី១០ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ នៅចំណុចក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួចកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្តដើម្បី ចាត់ការបន្តតាមច្បាប់។

លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌនគរបាល  ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ អេង ចន្ធា ហៅ ភក្តី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ លីសែងនៅដេប៉ូឈើ មានទីលំនៅក្រុមទី៥ភូមិគោគត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល បច្ចុប្បន្នមកស្នាក់នៅ បណ្តោះអាសន្ន នៅដេប៉ូឈើ ស្ថិតក្នុងក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានអាយុ១៨ឆ្នាំ មុខរបរ ជាចុងភៅនៅដេប៉ូឈើ ខាងលើដូចគ្នា មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ បច្ចុប្បន្ន មកស្នាក់នៅស៊ីឈ្នួល នៅដេប៉ូឈើស្ថិតក្នុង ក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះ ស្តេចក្រុងបាត់ដំបង ជាមួយគ្នា។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកនាងកំពុងដេកក្នុង បន្ទប់មានគ្នា២នាក់ស្រីដូចគ្នា ដោយមិនបានដាក់គន្លិះទ្វារ លុះដល់ម៉ោង១០ និង៣០នាទី យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ស្រាប់តែជនសង្ស័យ បានមកបើកទ្វារ បន្ទប់រួចបើកមុងចូល មកដេកជាមួយ នាង ពេលនោះនាងម្នាក់ទៀត ដែលជាចុងភៅជាមួយនាង បានភ័យរត់គេចមកពួនខាង ក្រៅបាត់ បន្ទាប់មក ជនសង្ស័យបានចាប់ឱបនាងថើប ដៃលាត់អាវច្របាច់ដោះ រួចចាប់សម្រាតខោក្នុងនាងចេញ រួចធ្វើសកម្មភាព រំលោភនាងរហូតបានសម្រេចម្តង ខណៈពេលនាងកំពុងមករដូវផង។ ក្រោយពីធ្វើសកម្មភាព ហើយជនសង្ស័យ បានរត់ទៅដេក កន្លែងខ្លួនបាត់។ ភ្លាមៗនោះនាងក៏បានប្រាប់ទៅម្ចាស់ផ្ទះរួច ទូរស័ព្ទប្តឹងបន្ត ទៅកម្លាំង អធិការ ក្រុងតែម្តង។ ក្រោយពីបានទទួលដំណឹងហើយកម្លាំងយើងបានចុះមក ផ្ទះកើតហេតុ រួចធ្វើការ ឃាត់ខ្លួន ជនសង្ស័យនាំយក មកអធិការក្រុងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដើម្បីសួរនាំ។

ជនសង្ស័យបានឆ្លើយសារភាពថា ដំបូងខ្លួនបានស្គាល់នាង តាមរយៈទូស័ព្ទក្រោយមកក៏បានទៅ សុំធ្វើការជាកម្មករ លីសែងនៅផ្ទះថៅកែ ជាមួយគ្នាទើបតែបានរយៈពេល១៥ថ្ងៃ ប៉ុណ្ណោះ ហើយក៏មាន ទំនាក់ទំនង ស្នេហាខ្លះទៅ លុះយប់កើតហេតុខ្លួនក៏បាន ចូលទៅក្នុងបន្ទប់នាងទាំងកណ្តាលយប់ បំណង់ចង់ រួមរក្ស ស្នេហាគ្នា ពេលខ្លួនចូលទៅដល់មិត្តភ័ក្តិស្រីនាងម្នាក់ បានរត់ចេញបាត់ ហើយខ្លួនក៏បាន ធ្វើសកម្មភាព រំលោភនាងតែម្តង តែនាងមិនបានប្រកែកស្រែកឡូឡាអ្វីដែរ។ លុះដល់ម៉ោង១និង៣០ នាទីរំលងអាធ្រាត្រ ស្រាប់តែឃើញ សមត្ថកិច្ចមកឃាត់ខ្លួននាំយកទៅអធិការក្រុងតែម្តង។

បច្ចុប្បន្នមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តនៅរសៀល ថ្ងៃទី១៨ ខែមីនានេះ ដើម្បីចាត់ការតាមច្បាប់ ៕

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]