ឥណ្ឌា៖ ក្មេងប្រុសម្នាក់ឈ្មោះថា Sagar Dorji វ័យ៧ឆ្នាំ រស់នៅក្នុងរដ្ឋ Assam អាចមើលឃើញឡើងវិញ បន្ទាប់ទទួលបានការវះកាត់ប្ដូរកែវភ្នែក។

ក្មេងប្រុស​ Sagar Dorji មានជំងឺមហារីកដ៏ចម្លែកម៉្យាង ដែលធ្វើឲ្យគ្រាប់ភ្នែកទាំងសងខាងលៀនចេញមកក្រៅ និងមានឈាមកក ហើយមើលលែងឃើញតាំងពីអាយុ៤ឆ្នាំមកម៉្លេះ។ ជុំវិញរឿងរ៉ាវរបស់ក្មេងនេះត្រូវបានលេចឮទៅដល់លោក Himanta Biswa ជានាយករដ្ឋមន្ត្រី ដែលបានស្នើសុំឲ្យរដ្ឋាភិបាលឥណ្ឌា ចេញថ្លៃការហោះហើរទៅកាន់ទីក្រុង Bangalore ដើម្បីឲ្យក្មេងនេះទទួលបានការព្យាបាលតាមបែបគីមីសាស្ត្រ។ ពេលនោះដែរ ក៏មានធនាគារិកជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Neetha Shiva បានស្ម័គ្រចិត្តចំណាយប្រាក់ចំនួនប្រមាណ៤៦០០ដុល្លារអាមេរិកទៅលើថ្លៃវះកាត់ប្ដូរកែវភ្នែកផងដែរ។

ក្រោយពីជោគជ័យលើការវះកាត់ប្ដូរកែវភ្នែករួចមក ភ្នែករបស់ក្មេងប្រុសនេះអាចមើលឃើញបានម្ខាង ហើយគេក៏កំពុងទន្ទឹងចង់ចូលរៀនដូចក្មេងៗដទៃទៀតដែរ។

យ៉ាងណាមិញ ក្រៅពីជួយឲ្យក្មេងប្រុសនេះមើលឃើញឡើងវិញហើយ ក៏លោក Neetha Shiva នៅតែបន្ដជួយផ្គត់ផ្គង់រាល់ការចំណាយក្នុងគ្រួសារទៀតដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុស Sagar Dorji ពីមុន
ក្មេងប្រុស Sagar Dorji កំឡុងពេលវះកាត់រួច
ក្មេងប្រុស Sagar Dorji បច្ចុប្បន្ន
ក្មេងប្រុស Sagar Dorji បច្ចុប្បន្ន
ក្មេងប្រុស Sagar Dorji និងឪពុកម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ