​​ចិនប្រកាសថា ត្រីដាវ ​ដែល​មានវត្តមាននៅលើផែនដីជាង ១៥០ លានឆ្នាំកន្លងមកនេះ ​ត្រូវផុត​ពូជ​ហើយ (មានវីដេអូ) ​

//s5.kh1.co/4c/4c32950ca3fb99ae7faaef96b41a08ad52d5644f.jpg
សង្គម

 ១៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ត្រី Chinese paddlefish ដែល​ជាត្រីទឹកសាបធំជាងគេបំផុតក្នុងលោក ​ត្រូវ​ផុតពូជ

ចិន៖ ត្រី Chinese paddlefish ឬ ត្រីដាវ ​​​ត្រូវបាន​ប្រទេសចិនប្រកាសថា វាបានផុតពូជពីផែនដីទៅហើយ។ ត្រីដាវ​គឺជាប្រភេទត្រីទឹកសាបធំជាងគេបំផុតក្នុងលោក ដែលវាមានប្រវែងរហូតដល់ទៅ ៧ ម៉ែត្រ។ ត្រីនេះធ្លាប់ត្រូវបានគេប្រទះឃើញហែលទឹកម្ដងនៅតាមដងទន្លេយ៉ង់ស្សេ ហើយចាប់តាំងពីឆ្នាំ ២០០៣ មកគេមិនដែលបានប្រទះឃើញវាម្តងទៀត​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រី Chinese paddlefish ឬ ត្រីដាវ
ត្រី Chinese paddlefish ឬ ត្រីដាវ

យោងតាមការសិក្សាស្រាវជ្រាវដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្របរិស្ថាន Total Environment ​បានធ្វើការប៉ាន់ប្រមាណថា ត្រីដាវចុងក្រោយទំនងជាបានងាប់នៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១០។​ លោក Wei Qiwei ​មកពីវិទ្យាស្ថានស្រាវជ្រាវជលផលទន្លេយ៉ង់ស្សេ បាន​និយាយថា “ វាគឺជាការខាតបង់​ដ៏ធំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន ”។

ត្រី Chinese paddlefish ឬ ត្រីដាវ
ត្រី Chinese paddlefish ឬ ត្រីដាវ

ត្រីដាវ ត្រូវបានគេចាត់ទុក​ថាជាប្រភេទត្រីដែលស្ថិតនៅក្នុងហានិភ័យជិតផុតពូជក្នុងឆ្នាំ១៩៩៣ ដោយសារការនេសាទហួសកម្រិតនិង​បែកខ្ញែកជម្រករបស់ពួកវា។

ត្រី Chinese paddlefish ឬ ត្រីដាវ
ត្រី Chinese paddlefish ឬ ត្រីដាវ

​នៅឆ្នាំ១៩៨១ ទំនប់ Gezhouba ត្រូវបានសាងសង់នៅ​ក្នុងទន្លេយ៉ង់ស្សេក្នុងខេត្តហ៊ូប៉ី ​ដែលបាន​ធ្វើឱ្យប៉ះពាល់ដល់​ហ្វូងត្រីជាច្រើន​ ហើយជាពិសេសទៀត ពួកវាក៏ត្រូវបាត់បង់ឱកាសក្នុងការបន្តពូជដែរ។

ត្រី Chinese paddlefish ឬ ត្រីដាវ
ត្រី Chinese paddlefish ឬ ត្រីដាវ

សម្រាប់ហេតុផល​នេះហើយ ទើបបណ្តាលឱ្យប្រភេទ​ត្រីដ៏កម្រមួយចំនួននៅក្នុងទន្លេយ៉ង់ស្សេត្រូវរងការប៉ះពាល់ដែលក្នុងនោះក៏រួមមាន ត្រី Chinese sturgeon និង ផ្សោត Baiji (Yangtze dolphin) ផងដែរ​៕

ត្រី Chinese sturgeon
ត្រី Chinese sturgeon
ផ្សោត Baiji
ផ្សោត Baiji
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T