ហេងៗឆ្នាំថ្មី! Hwasa ជះប្រាក់មិនចេះតិច ដើម្បីទិញកាដូប្រ៊េនៗ​ជូនក្រុមការងារ

//s5.kh1.co/2e/2e20369842aa24e9d3ffe295986fa339528aa080.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មួយរយៈក្រោយមកនេះ Hwasa ហាក់ដូចជាកាក់កបសម្បើមណាស់! ទើបនាងមិនខ្លាចក្នុងការចំណាយប្រាក់ ទិញអំណោយជូនក្រុមការងារ និងក្រុមរាំ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ បុគ្គលិកនិងក្រុមរាំរបស់ តារាស្រី Hwasa សមាជិកក្រុម MAMAMOO បានបង្ហោះសារអរគុណទៅកាន់នាង នៅក្នុងបណ្ដាញ Instagram បន្ទាប់ពីទទួលបានអំណោយជាច្រើន ក្នុងឱកាសចូលឆ្នាំថ្មីនេះពី Hwasa។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីនៅថ្ងៃទី ៨ ខែមករា Hwasa បាននិយាយថ្លែងអំណរគុណទៅកាន់ បុគ្គលិក និងក្រុមរាំ នៅលើឆាក បន្ទាប់ពីបញ្ចប់ការសម្ដែង។

ហើយក្រោយមកមិនយូរប៉ុន្មាន នាងក៏បានរៀបចំអំណោយសម្រាប់ពួកគេ ដែលមានដូចជា កាបូប និងរបស់ប្រ៊េនៗជាច្រើនទៀត ជាកាដូឆ្នាំថ្មីជាម្ដង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព អំណោយរបស់ Hwasa
រូបភាព អំណោយរបស់ Hwasa
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T