ក្រសួងមហាផ្ទៃរបស់អាមេរិកគ្រោងបញ្ឈប់ការប្រើប្រាស់កម្មវិធីដ្រូនស៊ីវិលជារៀងរហូត ដោយខ្លាចការតាមដានពីរដ្ឋាភិបាលចិន

//s5.kh1.co/35/3545ce7e1a0e3f93951a7446d561e7b62b541e32.jpg
បច្ចេកវិទ្យា

 ១៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះជាក្រសួងមហាផ្ទៃអាមេរិកបញ្ឈប់ការប្រើប្រាស់ដ្រូនស៊ីវិល ក៏វានៅតែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ភ្នាក់ងាររបស់អាមេរិកមួយចំនួន។

អាមេរិក៖ ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃអាមេរិកក្នុងការបញ្ឈប់កម្មវិធីដ្រូនស៊ីវិល អាចនឹងត្រូវធ្វើឡើងជារៀងរហូត។ ប្រភពព័ត៌មានពីកាសែត Finical Times បានអះអាងថាក្រសួងគ្រោងបញ្ចប់ការប្រើប្រាស់ដ្រូនជិត១,០០០គ្រឿងជាអចិន្ត្រៃយ៍ បន្ទាប់ពីបានកំណត់ថាវាអាចនឹងមានហានិភ័យខ្ពស់ពីរដ្ឋាភិបាលចិនដែលប្រើកម្មវិធីរបស់ដ្រូនទាំងអស់នោះក្នុងគោលបំណងធ្វើចារកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា ដ្រូនអាចត្រូវបានប្រើសម្រាប់ស្ថានភាពជាបន្ទាន់ដូចជាពិនិត្យមើលលក្ខណៈភូមិសាស្ត្រដីនិងតាមដានធនធានផ្សេងៗ។ ក្រុមហ៊ុន DJI ដែលជាអ្នកផលិតដ្រូនរបស់ចិនបាននិយាយថា ក្រុមហ៊ុនចង់ពិនិត្យមើលឡើងវិញនូវកម្មវិធីដ្រូនរបស់ខ្លួនដែលត្រូវបានប្រើប្រាស់ដោយក្រសួងមហាផ្ទៃអាមេរិក ដើម្បីបង្ហាញពីសេចក្ដីទុកចិត្ត។

ដ្រូនរបស់ក្រុមហ៊ុន DJI
ដ្រូនរបស់ក្រុមហ៊ុន DJI

កាលពីឆ្នាំ២០១៧ កងទ័ពរបស់អាមេរិកបានឈប់ប្រើប្រាស់ដ្រូនរបស់ក្រុមហ៊ុន DJI និងបានចោទប្រកាន់ថាកម្មវិធីរបស់ដ្រូនបានបញ្ជូនទិន្នន័យសំខាន់ៗដល់មន្ត្រីចិន។ ទោះជាយ៉ាងនេះក្ដី មិនទាន់មានភស្ដុតាងជាសាធារណៈណាមួយបង្ហាញថាប្រទេសចិនទទួលបានទិន្នន័យពីដ្រូននោះទេ។

លើសពីនេះទៅទៀត បុគ្គលិកក្នុងក្រសួងមានការមិនពេញចិត្តក្នុងការបញ្ឈប់ការប្រើប្រាស់កម្មវិធីដ្រូន ពីព្រោះវាអាចរំខានដល់សកម្មភាពដ្រូនដែលមានប្រយោជន៍ពិតប្រាកដ។ ទីភ្នាក់ងារ Fish and Wildlife Service របស់អាមេរិកបានប្រើប្រាស់ដ្រូន សម្រាប់ការរាប់ចំនួនសត្វព្រៃនិងត្រួតពិនិត្យតំបន់ដែលរងគ្រោះដោយសារភ្លើងឆេះ។ ខណៈខាងផ្នែកភូគព្ភសាស្ត្ររបស់អាមេរិកនៅតែប្រើដ្រូន សម្រាប់ត្រួតពិនិត្យកសិកម្ម ការរញ្ជួយដី និងគ្រោះទឹកជំនន់ជាដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T