ម្ចាស់ស្លាប់ទៅតែចម្រៀងនៅ Goo Hara ទើបតែចេញMV យប់មិញនេះ«Hello» ចាក់សោតចិត្តហ្វេន! (មានវីដេអូ)

//s5.kh1.co/78/78d37407760e575beb81f08bcad6d3da20beb5b3.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្រណោះណាស់ បើទោះបីជា Goo Hara បានស្លាប់បាត់បង់ជីវិតទៅហើយក្តី ប៉ុន្តែស្នាដៃទេពកោសល្យរបស់នាង នៅតែដិតជាប់ក្នុងបេះដូងអ្នកគាំទ្រជារៀងរហូតផងដែរ។

កូរ៉េខាងត្បូង៖ គួររំឮកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ តារាចម្រៀងស្រី Goo Hara អតីតសមាជិកក្រុម KARA បានសម្រេចចិត្តធ្វើអត្តឃាត បញ្ចប់ជីវិតនៅក្នុងផ្ទះរបស់ខ្លួនក្នុងវ័យ២៨ឆ្នាំ ដោយសារតែជំងឺបាក់ទឹកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាដំណឹងដ៏គួរឲ្យសោកសៅនេះ បានកន្លងផុតទៅអស់រយៈពេលជាច្រើនខែ​ ទៅហើយក្តី ប៉ុន្តែអ្នកគាំទ្រនៅតែមានការនឹកនាចំពោះនាង ទាំងសម្លេងក៏ដូចជាស្នាមញញឹមរបស់ Goo Hara ផងដែរ។

Goo Hara
Goo Hara

ដោយឡែក ស្រាប់តែកាលពីថ្ងៃទី១២ ខែមករាម្សិលមិញនេះ ក៏បានជួបនូវរឿងដ៏មិនគួរឲ្យនឹកស្មានដល់មួយ ពោលគឺគេបានបញ្ចេញនូវវីដេអូបទចម្រៀងថ្មី មួយបទរបស់ Goo Hara ដែលមានចំណងជើងថា «Hello» ដែលធ្វើឲ្យអ្នកគាំទ្រមានភាពត្រេកអរ ក៏ដូចជាមានភាពសោកសៅលាយលំគ្នាក្នុងពេលតែមួយផងដែរ។

ជាការពិតណាស់ ក្រោយពីឃើញវីដេអូបទចម្រៀងដ៏មានអត្ថន័យមួយនេះរបស់ Goo Hara បានធ្វើឲ្យអ្នកគាំទ្រមានភាពរំភើបត្រេកអរយ៉ាងខ្លាំង ដែលអាចឲ្យពួកគេបានស្តាប់សម្លេងរបស់នាងជាថ្មីម្តងទៀត ប៉ុន្តែពួកគេក៏មានភាពសោកស្តាយដែល Goo Hara មិនបាននៅទីនេះអបអរជាមួយនឹងពួកគេផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរ ចង់ដឹងថាបទ «Hello»នេះ មានអត្ថន័យយ៉ាងណា តាមដានទាំងអស់គ្នា៖

Goo Hara
Goo Hara
Goo Hara
Goo Hara
Goo Hara
Goo Hara
បទថ្មី«Hello» របស់ Goo Hara
បទថ្មី«Hello» របស់ Goo Hara
បទថ្មី«Hello» របស់ Goo Hara
បទថ្មី«Hello» របស់ Goo Hara
បទថ្មី«Hello» របស់ Goo Hara
បទថ្មី«Hello» របស់ Goo Hara
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T