មានករណីមិននឹកស្មានមួយ បានកើតឡើងនៅក្នុងប្រទេស ទួរគី ដោយសារតែស្ពានមួយខ្សែ ប្រវែង ២៥ម៉ែត្រ និង ទម្ងន់ ២០តោន ត្រូវបានចោរលួចយកទៅបាត់ស្រមោល ដែលជាហេតុនាំអោយមានការលំបាក ក្នុងការឆ្លងទៅមកជាខ្លាំង សំរាប់អ្នកភូមិ ដែលរស់នៅក្នុងតំបន់នោះ។

តាមការអោយដឹងពីអ្នកភូមិ ដែលតែងតែឆ្លងទៅមក ជាប្រចាំ បានឲ្យដឹងថា ពួកគាត់បានដឹង ពីការបាត់ស្ពាននេះ នៅវេលាព្រឹកថ្ងៃច័ន្ទនេះ ក្នុងពេលដែលពួកគាត់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ ចំការផ្លែឈើរបស់ពួកគាត់ ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ស្ពានមួយនេះ។ ទោះជាយ៉ាងណា អ្នកភូមិក៏បានរាយការណ៍ដល់ប៉ូលីស ភ្លាមៗផងដែរ ហើយនៅពេលប៉ូលីសមកដល់ បានធ្វើការសន្និដ្ឋានថា ក្រុមចោរ បានកាត់ស្ពាន ជាចំណែកៗ ដើម្បីយកដែក រួចលើកដាក់លើឡានដឹកទំនិញមួយគ្រឿង។

ក្នុងនោះផងដែរតាមការប៉ាន់ប្រមាណ ដែកដែលបានមកពីស្ពាននេះ អាចមានតម្លៃ ដល់ទៅ ១១.១១០ ដុល្លារអាមេរិក។ ចំណែកខាងប៉ូលីស កំពុងបើកការស៊ើបអង្កេតរបស់ខ្លួន ក្នុងការស្វែងរកចាប់ខ្លួន ពួកចោរទាំងនោះផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]