Decathlon Sports Festival លើកទី៣ ទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលចិត្តលេងកីឡា! (មានវីដេអូ)

//s5.kh1.co/2a/2aba49c9632b4039413c1db05a1d9d7eea546b4c.jpg
កីទ្បា

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Decathlon Cambodia បានប្រារព្ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។

ភ្នំពេញ៖ Decathlon Cambodia បានប្រារព្ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ចាប់ពីម៉ោង ១:៣០ នាទីរសៀល រហូតដល់ម៉ោង ៧:៣០ នាទីល្ងាច។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍កីឡាដែលធំជាងគេនៅកម្ពុជាដែល មានការចូលរួមសហការណ៍ពីដៃគូទាំង២១ រួមមានក្លិបកីឡា និង សហព័ន្ធកីឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣

លោក ចេប៊ី (Jean Baptiste Prigent) អ្នកគ្រប់គ្រង Decathlon បានថ្លែងក្នុងពិធីឱ្យដឹងថា Decathlon Sports Festival បានធ្វើឡើងចំនួន២លើករួចមកហើយកាលពីឆ្នាំ២០១៩ ហើយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលចិត្តលេងកីឡា និងគាំទ្រវិស័យកីឡាក្នុងប្រទេសកម្ពុជា។

  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣

លោក ចេប៊ី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺបង្កើតឡើងក្នុងគោលដៅពង្រីកនៅសក្តានុពលនៃការលេងកីឡា និងជួយដល់ប្រជាជនកម្ពុជាឲ្យបានស្វែងយល់ពីកីឡាឲ្យបានច្រើន។ អ្នកចូលរួមអាចចូលរួមលេងដោយសេរី។ ជាពិសេសនោះគឺមានកម្មវិធីកីឡាជាច្រើនដូចជា បាល់ទាត់ ហ្សាមបា យូហ្គា បាល់បោះ ប៉េងប៉ុង ជិះសេះ ឡើងភ្នំត្រាំប៉ូលីន និងការសម្តែងសមត្ថភាពពីដៃគូសហការ។ Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយកំពុងប្រតិបត្តិការនៅក្នុង ៥០ ប្រទេសទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺដើម្បីផ្តល់ជូននូវសម្ភារៈកីឡាដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។

  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣

សូមរំលឹកថា Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ដោយបានចាប់ផ្តើមធ្វើការផលិតសម្ភារៈកីឡានៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១៨ បានចាប់ផ្តើមការលក់រាយនូវសម្ភារៈកីឡាជាមួយនឹងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារៈកីឡាដែលពួកគេត្រូវការ។

Decathlon រចនា បង្កើត និងផលិត ហើយលក់ផលិតផលស្តង់ដារ ដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យដែលអាចទទួលយកបាន ដែលមានកីឡាជាង ៥០ សម្រាប់អ្នកចាប់ផ្តើមដំបូង និងកីឡាករដែលមានបទពិសោធន៍ ឬអ្នកជំនាញ៕

  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
  ធព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T