ផ្តើមចេញពីគោលបំណង១ នាំឱ្យអតីតនិស្សិតរៀនមិនចប់បរិញ្ញាបត្រម្នាក់ ជោគជ័យយ៉ាងខ្លាំងក្នុងជំនួញ!

//s5.kh1.co/19/195bbed14b7d86c5baa57417f34ea4c12e9f8699.jpg
សង្គម

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មនុស្សម្នាក់ៗរស់នៅលើលោកយើងនេះ សុទ្ធតែមានក្តីស្រមៃ និងបំណងប្រាថ្នារៀងៗ​ខ្លួន ​គ្រាន់​តែថា​អ្នកខ្លះអាចសម្រេចបំណងរបស់ខ្លួន ដោយសារតែពួកគាត់ខិតខំតស៊ូជម្នះរាល់ឧបសគ្គ មិនបោះបង់ចោលងាយៗចំពោះក្ដីស្រមៃរបស់ខ្លួន។ រីឯអ្នកខ្លះទៀតបរាជ័យដោយសារតែពួកគាត់ងាយបោះបង់អ្វីមួយចោលងាយៗ នៅពេលដែលជួបប្រទះនូវឧបសគ្គ ឬការលំបាកបន្តិចបន្តួចតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ​សម្រាប់អ្នកស្រី យ៉ាន សុបញ្ញា ដែលបច្ចុប្បន្នជាសហគ្រិនស្ត្រី ដែលកំពុងតែទទួលបាននូវភាពជោគជ័យ ក្នុងមុខជំនួញគួរឱ្យកត់សម្គាល់លើអាជីវកម្មហូលផាមួងយីហោ «បញ្ញា​ហូលខ្មែរ» ដែលសព្វថ្ងៃមានរហូតដល់ទៅ៣សាខា និងកំពុងតែមានគម្រោងពង្រីកបន្ថែមមួយចំ​នួន​ទៀ​តក្នុងពេលឆាប់ៗនេះ ក៏មិនខុសពីសហគ្រិនជោគជ័យដទៃទៀតដែរពោលគឺ អ្នកស្រីមានក្តីស្រមៃយ៉ាងច្បាស់លាស់។

  អ្នកស្រី យ៉ាន សុបញ្ញា
  អ្នកស្រី យ៉ាន សុបញ្ញា

រំលឹកទៅកាន់ប្រវត្តិនៃការសិក្សាបន្តិច អ្នកស្រី យ៉ាន សុបញ្ញា គឺរៀនមិនបានចប់ថ្នាក់បរិញ្ញាបត្រ និងមិនបានទទួលសញ្ញាបត្រអ្វីនោះទេ ដោយសារតែភាពមមាញឹកក្នុងមុខជំនួញ និងរ៉ាប់រងកិច្ចការងារមួយចំនួននៅក្នុងគ្រួសារ ដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តបោះបង់ការសិក្សា ហើយយកពេលវេលាផ្ដោតលើអាជីវកម្ម និងគ្រួសារទាំងស្រុងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ​អ្នកស្រីបានបន្ថែមថា ការសិក្សាសំខាន់ ហើយទោះបីជាអ្នកស្រីមិនទទួលបានលទ្ធផលសិក្សាល្អ នៅក្នុងសាលា ប៉ុន្តែអ្នកស្រីបានរៀនសូត្រមេរៀនល្អៗជាច្រើនពីក្នុងជីវិតពិត និងបទពិសោធន៍ការងារ។

  អ្នកស្រី យ៉ាន សុបញ្ញា
  អ្នកស្រី យ៉ាន សុបញ្ញា

បើនិយាយអំពីបុព្វហេតុដើម នៃការចាប់ផ្ដើមអាជីវកម្មហូលផាមួងខ្មែរនេះវិញ អ្នកស្រីបានចែករំលែកថា គំនិតអាជីវកម្មមួយនេះ គឺផ្តើមចេញពីគោលបំណងដ៏ធំ​មួយ​ ដែលអ្នកស្រី​ចង់​ឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន មានលទ្ឋភាពប្រើប្រាស់ហូលផាមួងខ្មែរ ត្បាញ​ដោយដៃជនជាតិខ្មែរពិតៗ ដែល​ជាសម្លៀកបំពាក់ប្រពៃណីខ្មែរ មានប្រវត្តិតាំងពីយូរលង់ណាស់មក​ហើយ របស់ប្រទេសកម្ពុជាយើង​។ មូលហេតុទី២ ដោយសារមានឪពុកម្តាយ​ក្មេក ដែលជាអ្នករកស៊ីបោះដុំហូលផាមួងខ្មែរ​ទូទាំង​ប្រទេសដ៏ធំមួយ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

អ្នកស្រីបន្តថា គ្រួសារអ្នកស្រីរកស៊ីបោះដុំហូលខ្មែរទូទាំងប្រទេសនេះ អស់រយៈកាលជាង៣០ឆ្នាំមកហើយ ប៉ុន្តែដោយសារអ្នកស្រីឃើញថា តម្រូវការនៃការប្រើប្រាស់ហូលមិនសូវខ្លាំង ដោយហេតុថា ហូលផាមួងខ្មែរភាគច្រើនដែលបានដាក់លក់លើទីផ្សារ មានតម្លៃថ្លៃពេក (ដោយសារឆ្លងកាត់ឈ្មួញកណ្តាលច្រើនតង់ និងការលក់ថ្លៃខ្លាំងតាមការនឹកឃើញ របស់អ្នកលក់មួយចំនួន) ទើបអ្នកស្រីសម្រេចចិត្ត បើកហាងលក់ហូលផាមួងខ្លួនឯង ដើម្បីឱ្យអតិថិជនភាគច្រើនមានលទ្ធភាពប្រើប្រាស់ហូលផាមួងខ្មែរ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។

ហាងលក់ហូលផាមួង របស់  អ្នកស្រី យ៉ាន សុបញ្ញា
ហាងលក់ហូលផាមួង របស់ អ្នកស្រី យ៉ាន សុបញ្ញា

ដោយអ្នកស្រីកំណត់តម្លៃលក់រាយ ទាបដូចតម្លៃលក់បោះដុំអ៊ីចឹង ដើម្បីជំរុញឱ្យមានការប្រើប្រាស់ហូលផាមួងខ្មែរ ឱ្យបានកាន់តែច្រើនជាងមុន។ អ្នកស្រីបន្តលើកឡើងថា នៅពេលមានតម្រូវការច្រើន អ្នកត្បាញក៏មានការងារធ្វើច្រើន ហើយអាជីវកម្មរបស់អ្នកស្រីក៏អាចចូលរួមកាត់បន្ថយ ការធ្វើចំណាកស្រុកបងប្អូនខ្មែរ ទៅធ្វើការនៅប្រទេសជិតខាងផងដែរ។ កត្តាដ៏ធំមួយដែលជាកម្លាំងចិត្ត ឱ្យអ្នកស្រីបន្តពង្រីកអាជីវកម្មឱ្យកាន់តែធំឡើងៗ ​ព្រោះនាពេលនេះអាជីវកម្មរបស់អ្នកស្រី បានជួយបង្កើតការងារជូនបងប្អូនខ្មែរបានរាប់ពាន់គ្រួសារឯណោះ ហើយនៅពេលណាដែលតម្រូវការហូលផាមួងកាន់តែកើនឡើង បងប្អូនអ្នកត្បាញរាប់ពាន់គ្រួសារក៏មានជីវភាពកាន់តែប្រសើរជាងមុន និងមានពេលវេលាគ្រប់គ្រាន់ ជាមួយក្រុមគ្រួសាររបស់ពួកគេយ៉ាងមានសេចក្ដីសុខផងដែរ។

ចូលរួមគាំទ្រហូលផាមួងក្នុងស្រុក 
ចូលរួមគាំទ្រហូលផាមួងក្នុងស្រុក 

នៅពេលដែល Khmerload ចោទសួរអំពីគន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្ម អ្នកស្រី យ៉ាន សុបញ្ញា បានលើកឡើងថា កត្តាដែលនាំឱ្យអ្នកស្រីទទួលជោគជ័យក្នុងជំនួញនេះមានដូចជា៖ 

១. កំណត់គោលបំណងច្បាស់លាស់៖ ដោយអ្នកស្រីតែងប្រាថ្នាចង់ឱ្យពលរដ្ឋខ្មែរភាគ ច្រើនមានលទ្ធភាពប្រើប្រាស់ហូលផាមួងខ្មែរពិតៗ ដែលគោលបំណងនេះបានជំរុញអ្នកស្រីឱ្យមានការតាំងចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងស្ទើរគ្មានពេលសម្រាក។

២. លក់ទំនុកចិត្ត និងភាពស្មោះត្រង់៖ អ្នកស្រីមានប្រសាសន៏ថា អ្នកស្រីមិនមែនលក់តែហូល​ផាមួងទៅអតិថិជនទេ ប៉ុន្តែអ្នកស្រីលក់ទាំងទំនុកចិត្ត និងភាពស្មោះត្រង់ជូនអតិថិ​ជន មិនផ្ដោតតែចង់បានប្រាក់ចំណេញជាធំនោះទេ។ ដោយសារតែការធ្វើអាជីវកម្មដោយលក់ទំនុកចិត្ត និងភាពស្មោះត្រង់នេះហើយ ទើបបានជាអាជីវកម្មរបស់អ្នកស្រីតែងតែទទួលបាននូវពាក្យអរគុណ ពាក្យសរសើរ និងអាជីវកម្មបន្តរីកចម្រើនជារៀងរាល់ថ្ងៃ។

៣. គុណភាពល្អជាងគេ៖ ឆ្លងកាត់ការសម្រិតសម្រាំង អ្នកស្រីបានមានប្រសាន៍ថា ហាងរបស់អ្នក​ស្រី លក់តែផលិតផលហូលផាមួងណា ដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ ដើម្បីឱ្យអតិថិជនចំណាយថវិការបស់ពួកគេហើយ ប្ដូរបានមកវិញនូវបេះដូង និងស្នាមញញឹម។

៤. តម្លៃទាបជាងគេ៖ ដោយសារមានសិប្បកម្មផ្ទាល់ខ្លួននៅខេត្តតាកែវផង និងទទួលទិញ​ដោយផ្ទាល់ពីបងប្អូនខ្មែរដែលជាអ្នកតម្បាញផង អ្នកស្រីហ៊ានធានាថា ហូលផាមួងជាង៥០០០ក្បិននៅហាង​អ្នកស្រីទាំង៣សា​ខា គឺមានតម្លៃទាបជាងហាងនានាទូទាំងប្រទេស។

៥. សេវាកម្មឆាប់រហ័ស៖ តាមតម្រូវការអតិថិជន អ្នកស្រីតែងផ្តោតលើការផ្តល់សេវាកម្មដ៏ល្អ និងលឿនរហ័សមិនឱ្យអតិថិជនខកបំណង និងទន្ទឹងរង់ចាំយូរនោះទេ។

៦. ផ្ដល់ការប្រឹក្សាចេញពីបេះដូង៖ នៅពេលដែលអតិថិជនចង់ជាវហូលផាមួង ពីហាងរបស់អ្នកស្រី គឺអតិថិជនតែងតែទទួលបាននូវការប្រឹក្សាយ៉ាងល្អ ទាក់ទងនឹងប្រភេទហូលផាមួង តម្លៃ ការច្នៃម៉ូត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីធានាធ្វើយ៉ាងណាឱ្យអតិថិជនទទួលបាននូវភាពស្រស់ស្អាត និងសប្បាយចិត្ត ក្រោយពេលដែលជាវផលិតផលពីហាងរបស់អ្នកស្រី។ 

 អ្នកស្រី យ៉ាន សុបញ្ញា ជួយគ្រួសារអ្នកតម្បាញដែលមានជីវភាពខ្វះខាត
 អ្នកស្រី យ៉ាន សុបញ្ញា ជួយគ្រួសារអ្នកតម្បាញដែលមានជីវភាពខ្វះខាត

អ្នកស្រីក៏បានលើកឡើងថា អតិថិជនដែលជាវហូលផាមួងពីហាងអ្នកស្រី មិនត្រឹមតែអាចជាវហូលផាមួងដែលល្អជាងគេ ក្នុងតម្លៃទាបជាងគេប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែម​ទាំង​បាន​ជួយឱ្យគ្រួសារអ្នកតម្បាញខ្មែរមានជីវភាពប្រសើរ និងរួមចំណែកក្នុងការ​ជួយសង្គម​ ដោយអ្នកស្រីនឹងប្រើប្រាស់ចំណូលពីការលក់មួយចំនួន ចូលរួមក្នុងការជួយដល់កិច្ចការងារ​សង្គមផ្សេងៗ ដើម្បីតបស្នងទៅកាន់សង្គមវិញផងដែរ។

ប្រសិនបើបងប្អូនខ្មែរមានបំណងចង់ជាវហូលផាមួង ដ៏សម្បូរបែបរបស់អ្នកស្រី យ៉ាន សុបញ្ញាសម្រាប់ប្រើប្រាស់ខ្លួនឯង ឬបោះដុំបន្ត អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017​ 222 068/ 070 789 181 រឺតាមរយៈហ្វេសប៊ុកផេក៖

បញ្ញាហូលខ្មែរ-Houl Khmer
បញ្ញាហូលខ្មែរ២
បញ្ញាហូលខ្មែរ៣

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T