ហេតុតែគេជាសេដ្ឋី Jamie Chou គ្រាន់គ្រឿងសម្អាងប្រ៊េន LV ជះលុយទៅដល់.......

//s5.kh1.co/e7/e7436aeae6a3253e012fb7c5ff684ac7b8356783.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មើលជីវិតគេផង ផូរផង់ណាស់! សេដ្ឋីស្រី Jamie Chua ជះលុយ១០ម៉ឺនដុល្លារជាង ទិញប្រអប់ដាក់គ្រឿងសម្អាងប៊្រេន Lv ទុកដាក់តាំងលេង!

សឹង្ហបុរី៖ ជឿជាក់ថា មិត្តៗយុវវ័យដែលនិយមប្រើប្រាស់ បណ្ដាញសង្គម​ច្បាស់ជា បានជ្រាបយ៉ាងច្បាស់ពី Jamie Chua ដែលបានផ្ទុះភាពល្បីល្បាញ ដល់ថ្នាក់ត្រូវបានគេស្គាល់ថា ជា « Queen Instagram»ម្ចាស់ក្សត្រី អ៊ីនស្ដារក្រាមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Jamie Chua ត្រូវបានស្គាល់ថា ជាសេដ្ឋីវ័យក្មេងមួយរូប មានទ្រព្យសម្បត្តិស្ដុកស្ដម លុយចាយក្នុងដៃ វាល់លានដុល្លារ ថែមទាំងនិយមប្រើប្រាស់វត្ថុប្រ៊េនៗ មានតម្លៃរាប់លានដុល្លារឯណោះ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ សេដ្ឋីស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីហ៊ានជះលុយ ទិញធ្នើរដាក់គ្រឿងសម្អាង ប្រ៊េនដ៏ល្បី Louis Vuitton មានតម្លៃខ្ពស់កប់ពពករហូតដល់ទៅ១៧ម៉ឺនដុល្លារឯណោះ ដែលតម្លៃនេះអាចទិញផ្ទះ បានយ៉ាងធំស្កឹមស្កៃមួយទៅហើយ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យប្រិយមិត្ត ដែលជាហ្វេនៗមានការហួសចិត្តគ្រប់គ្នា ស្របពេលដែលនេះ មិនមែនជាលើកទី១ដែល សេដ្ឋីស្រស់ស្អាតរូបនេះ ហ៊ានចំណាយលុយច្រើនបែបនេះនោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Jamie Chua 
Jamie Chua 
Jamie Chua ថតជាមួយប្រអប់ដាក់គ្រឿងសម្អាង LV
Jamie Chua ថតជាមួយប្រអប់ដាក់គ្រឿងសម្អាង LV
Jamie Chua ថតជាមួយប្រអប់ដាក់គ្រឿងសម្អាង LV
Jamie Chua ថតជាមួយប្រអប់ដាក់គ្រឿងសម្អាង LV
ប្រអប់ដាក់គ្រឿងសម្អាង LVរបស់ Jamie Chua
ប្រអប់ដាក់គ្រឿងសម្អាង LVរបស់ Jamie Chua
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T