ត្រីទម្ងន់យក្សមួយក្បាល ដែលមានអាយុកាលជាង ៥ ទសវត្សរ៍ត្រូវក្រុមនេសាទមួយក្រុមចាប់បាន

//s5.kh1.co/10/1095ea8f11679385720640f252184735035241b3.jpg
សង្គម

 ១៣-មករា-២០២០ ២ល្ងាច · ៦ ឆ្នាំមុន

ត្រីទម្ងន់យក្សមួយក្បាល ត្រូវអ្នកនេសាទមួយក្រុមចាប់បាន

ផ្លរីដា៖ កាលពីពេលថ្មីៗកន្លងទៅនេះ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានក្រុមអ្នកនេសាទមួយក្រុម ចាប់បានត្រីដ៏ធំមួយក្បាលនៅក្នុងតំបន់ដែនសមុទ្រនៃរដ្ឋផ្លរីដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកនេសាទដែលចាប់ត្រីបាន
ក្រុមអ្នកនេសាទដែលចាប់ត្រីបាន

Warsaw Grouper ត្រូវបានគេស្គាល់ថា ជាប្រភេទត្រីកម្រមួយនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹង ភាពជិតផុតពូជនេះផងដែរ ស្រាប់តែមានក្រុមនេសាទមួយក្រុមចាប់បានដោយចៃដន្យនៅក្នុងសមុទ្រមួយដែលស្ថិតនៅភាគនិរតីនៃ រដ្ឋផ្លរីដាកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។

ត្រី Warsaw Grouper រួមទាំងអ្នកនេសាទម្នាក់
ត្រី Warsaw Grouper រួមទាំងអ្នកនេសាទម្នាក់

តាមការឲ្យដឹងពីវិទ្យាស្ថានស្រាវជ្រាវត្រី និងសត្វព្រៃ FWC ថា Warsaw Grouper មួយក្បាលនេះមានទម្ងន់ ៣៥០ ផោន (ជិត ១៦០ គីឡូក្រោម) ដែលចាប់បានដោយក្រុមអ្នកនេសាទមួយក្រុម ដោយប្រើខ្សែទំពក់នឹងមាត់របស់ត្រីនោះ។ ប្រភពដដែល បានបន្តថា បើតាមការសនិ្នដ្ឋានរបស់ ជីវវិទូម្នាក់ដែលមកពីមន្ទីពិសោធន៍របស់ FWC បានឲ្យដឹងថា ត្រីមួយក្បាលនោះអាចមានអាយុកាលប្រហែល ៥០ ឆ្នាំហើយ នេះបើយោងតាមការពិនិត្យទៅលើ Otolith នៃត្រចៀករបស់ត្រី ដែលវាជាសារធាតុរឹងនៃកាបូនកាល់ស្យូម ដែលមានទីតាំងនៅផ្នែកខាងក្រោយនៃខួរត្រី។

ទម្ងន់របស់ត្រី
ទម្ងន់របស់ត្រី

Warsaw Grouper ដែលធំៗ ភាគច្រើនស្ថិតក្នុងទឹកដែលមានជម្រៅជាង៥០០ ម៉ែត្រ ដែលវាកម្រនឹងឲ្យយើងបានឃើញណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេធ្លាប់បានឃើញ Warsaw Grouper តូចៗ ម្ដងម្កាលដែរ នៅក្បែរកំពង់ផែ និងនៅកន្លែងដែលមានជម្រៅទឹករាក់ ភាគខាងជើងនៃឈូងសមុទ្រ។

គួរឲ្យដឹងផងដែរថា បើទោះបីជា Warsaw Grouper ជាប្រភេទត្រីដែលមានទំហំធំ និងជាប្រភេទត្រីកម្រយ៉ាងណាក្ដី ក៏វាមិនត្រូវបានគេចុះក្នុងបញ្ជី Giant World-Record Grouper ឡើយ ដែលជាបញ្ជីកត់ត្រាចំនួនត្រីធំៗរាល់ពេលដែលគេចាប់បានម្ដងៗ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T