ចឹងសោះ! នេះជាមូលហេតុនៅពីក្រោយ ការជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Courtois យប់មិញ (មានវីដេអូ)

//s5.kh1.co/96/96c49e2e31d90c2cce183631cb34964dc63f7387.jpg
កីទ្បា

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Courtois ប្រាប់ហេតុផលដែលគេអាចសង្រ្គោះការស៊ុតរបស់ Thomas

អារ៉ាប៊ីសាអូឌីត៖ Real Madrid បានក្លាយជាជើងឯកពានរង្វាន់ Spanish Super Cup 2020 កាលពីយប់មិញ ក្រោយយកឈ្នះ Atletico Madrid ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រលទ្ធផល ៤ទល់នឹង១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកររបស់ Real Madird អបអរជ័យជម្នះ
កីឡាកររបស់ Real Madird អបអរជ័យជម្នះ

ការស៊ុត ៣គ្រាប់របស់ Atletico Madrid ធ្វើបានសម្រេច១គ្រាប់ប៉ុណ្ណោះដោយកីឡាករ Trippier ខណៈ២គ្រាប់ទៀត Saul ទាត់ប៉ះបង្គោលទី ឯ Thomas ស៊ុតទៅត្រូវអ្នកចាំទី Real Madrid កីឡាករ Thibaut Courtois ចាប់បាន។ ចំណែកឯ Real Madrid វិញ ៤គ្រាប់ធ្វើបានសម្រេចទាំង៤គ្រាប់តែម្ដង។

កីឡាករអ្នកចាំទី Thibaut Courtois
កីឡាករអ្នកចាំទី Thibaut Courtois

ជុំវិញការចាប់បាល់របស់ Thomas អ្នកចាំទីជម្រើសជាតិប៊ែលហ្សិករូបនេះបានពន្យល់ថាខ្លួនបានរៀបចំខ្លួនជាស្រេចសម្រាប់វគ្គកាត់សេចក្ដីដោយបាល់ ១១ម៉ែត្រ ហើយគេក៏បានសិក្សាពីកីឡាកររបស់ At.Madrid ផងដែរ។

“ខ្ញុំបានសិក្សាពីពួកគេ។ Saul បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិច ប៉ុន្តែខ្ញុំបានដឹងពី Thomas ច្បាស់ហើយខ្ញុំបានសម្រេចចិត្តសង្រ្គោះបាល់នោះបានយ៉ាងល្អ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានបិទមិនឲ្យដៃគូទាត់ចូលទីនិងអាចសង្រ្គោះបាល់បានយ៉ាងល្អ។ ពួកយើងពិតជាមានអារម្មណ៍ល្អសម្រាប់ព្រឹត្តិការណ៍មួយនេះ។”

Thibaut Courtois 

ចង់ជ្រាបកាន់តែច្បាស់ថា Courtois សង្រ្គោះបាល់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T