កុំឲ្យឯកាពេក! ពេលនេះមហាសេដ្ឋីរបស់ជប៉ុន កំពុងប្រកាសស្វែងរកមិត្តស្រី ដើម្បីធ្វើដំណើរជុំវិញឋានព្រះចន្ទជាមួយគ្នា

//s5.kh1.co/0e/0eb25b1ddf2b82ed9001277082ac69fafd44967d.png
បច្ចេកវិទ្យា

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបាន ប៉ុន្តែក៏ត្រូវឆ្លងកាត់ការប្រកួតប្រជែងផងដែរ។

ជប៉ុន៖ មហាសេដ្ឋីប្រាក់ប៊ីលានរបស់ជប៉ុនអាយុ៤៤ឆ្នាំដែលមានឈ្មោះថា យឹសាគឹ មេសាវ៉ា បានបើកយុទ្ធនាការស្វែងរកមិត្តស្រី ដើម្បីធ្វើដំណើរជុំវិញព្រះចន្ទជាមួយគាត់។ គួរបញ្ជាក់ផងដែរថា លោក មេសាវ៉ា គឺជាភ្ញៀវម្នាក់ក្នុងចំណោមមនុស្សឯទៀតដែលនឹងត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទ តាមរយៈការហោះហើរជាលើកដំបូងរបស់ក្រុមហ៊ុន SpaceX។ នៅលើគេហទំព័ររបស់លោកបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនត្រឹមតែស្វែងរកដៃគូម្នាក់នោះទេ ហើយថែមទាំងត្រូវធ្វើដំណើរទៅឋានព្រះចន្ទជាមួយគ្នាថែមទៀត។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ស្វែងរកគូនឹងត្រូវថតនៅក្នុងកម្មវិធី “Full Moon Lovers” ហើយនឹងត្រូវចាក់បញ្ចាំងនៅលើប្រព័ន្ធអ៊ីនធឺណេតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ AbemaTV របស់ជប៉ុនថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក យឹសាគឹ មេសាវ៉ា
លោក យឹសាគឹ មេសាវ៉ា

កម្មវិធីមួយនេះបានបើកឱកាសសម្រាប់នារីៗអាយុចាប់ពី២០ឆ្នាំដែលមានភាពវៃឆ្លាត ចូលចិត្តការសប្បាយៗសម្រាប់ជីវិត និងចង់បានសន្តិភាព។ លើសពីនេះទៅទៀត ពួកគេត្រូវមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ទីអវកាសផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរ SpaceX បានបង្ហាញថាលោក មេសាវ៉ា នឹងក្លាយជាភ្ញៀវទេសចរម្នាក់ដែលនឹងធ្វើដំណើរតាមរយៈយានអវកាសរបស់ SpaceX។ ដំណើរកម្សាន្តមួយនេះនឹងនាំមហាសេដ្ឋីប្រាក់ប៊ីលានរូបនេះធ្វើដំណើរជុំវិញឋានព្រះចន្ទ ប៉ុន្តែមិនបានធ្វើការចុះចតនៅលើឋានព្រះចន្ទនោះទេ។ ហើយបន្ទាប់ពីនោះមក គេនឹងធ្វើដំណើរត្រឡប់មកកាន់ផែនដីវិញ។

គំរូយានអវកាស Starship របស់​ SpaceX ដែលនឹងនាំមនុស្សធ្វើដំណើរជុំវិញឋានព្រះចន្ទ
គំរូយានអវកាស Starship របស់​ SpaceX ដែលនឹងនាំមនុស្សធ្វើដំណើរជុំវិញឋានព្រះចន្ទ

ក្រុមហ៊ុន SpaceX មិនបានបញ្ចេញពីចំនួនទឹកប្រាក់ដែលមហាសេដ្ឋីរូបនេះហ៊ានចំណាយនោះទេ ប៉ុន្តែលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ SpaceX បានបញ្ជាក់ថាចំនួនទឹកប្រាក់ទាំងនោះគឺគ្រប់គ្រាន់សម្រាប់ជួយដំណើរការអភិវឌ្ឍយានអវកាស។ ចំពោះការដាក់ពាក្យសម្រាប់ព្រឹត្តិការណ៍មួយនេះនឹងត្រូវបិទនៅថ្ងៃទី១៧ ខែមករា ជាមួយនឹងការជ្រើសរើសដែលនឹងត្រូវធ្វើឡើងនៅចុងខែមករា។ អ្នកដែលត្រូវបានជ្រើសរើសនឹងបន្តដំណើរទៅកាន់វគ្គផ្គូផ្គងគូជាមួយលោក យឹសាគឹ មេសាវ៉ា នៅក្នុងខែកុម្ភៈនិងខែមីនា។ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅបំណាច់ខែមីនា នេះបើយោងតាមគេហទំព័ររបស់លោក មេសាវ៉ា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T