សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លារ គ្រោងជួយមន្ទីរពេទ្យគន្ធបុប្ឋា និង ជនក្រីក្រ

//s5.kh1.co/b2/b22e8d8d84f7639d39a651e0162cc120cf332626.jpg
សង្គម

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សាលាអន្តរជាតិSIS បានរៀបចំកម្មវិធីរៃអង្គាសថវិការដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ឋាក្នុងការចូលរួមជួយសង្រ្គោះដល់កុមារកម្ពុជារាប់សែននាក់ដែលកំពុងមានបញ្ហាសុខភាពនានា ។

ភ្នំពេញ៖ សាលាអន្តរជាតិSIS បានរៀបចំកម្មវិធីរៃអង្គាសថវិការដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ឋាក្នុងការចូលរួមជួយសង្រ្គោះដល់កុមារកម្ពុជារាប់សែននាក់ដែលកំពុងមានបញ្ហាសុខភាពនានានៅឯមន្ទីរពេទ្យគន្ធបុប្ឋា និង ជនក្រីក្រមួយចំនួនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដ៍ឱឡារឹកនេះ បានរៀបចំឡើងជាលើកទី៧ហើយ នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២០នេះ ក្រោមវត្តមានលោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា អគ្គនាយិការសាលាអន្តរជាតិSIS សិស្សានុសិស្ស មាតាបិតាសិស្ស និងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ។

សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧

ស្ថិតនៅក្នុងកម្មវិធីសប្បុរសធម៍ដ៍ថ្លៃថ្លានេះ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា អគ្គនាយិការសាលាអន្តរជាតិSIS បានលើកឡើងថា៖ 

“នេះជាកាយវិការមនុស្សធម៍ដ៍ប្រពៃ ដែលឃើញកូនខ្មែរយើងទាំងអស់គ្នា ចេះរួបរួម ស្រលាញ់គ្នា ជួយគ្នាក្នុងគ្រាលំបាក ដែលសកម្មភាពនេះពិតជាល្អប្រសើរនិងជាគំរូដ៍ប្រពៃជូនដល់ជនប្រុសស្រីទាំងឡាយ ឲ្យមានចិត្តជួយសង្រ្គោះគ្នាក្នុងនាមជាខ្មែរ អ្នកស្នេហាជាតិ អ្នកស្រលាញ់មាតុភូមិ ជាតិសាសន៍នៃយើង” ។

លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា

លោកស្រីបន្តថា៖ 

“កម្មវិធីរៃអង្គាសថវិការនេះ សាលាអន្តរជាតិSIS បានមកពីការលក់អាវយឺត ថវិការសាលា ថវិការសិស្សានុសិស្ស មាតាបិតា និងសប្បុរសជនជាច្រើននាក់ផ្សេងទៀតផងដែរ ដែលប្រមូលបានសរុប ១៤០០០$ សហរដ្ឋអាមេរិក”។

លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា

លោកស្រីក៍បានថ្លែងអំណរគុណនិងសរសើរដល់ទឹកចិត្តកូនខ្មែរទាំងអស់ ដែលបានបង្ហាញពីក្ដីមេត្តាករុណា សប្បុរសធម៍ អាណិតស្រលាញ់ ជួយដល់កុមារទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ឋា និងជនក្រីក្រផ្សេងទៀត ។

ថ្លែងជាបន្ត លោកស្រីអគ្គនាយិការក៍បានអំពាវនាវដល់បណ្ដាសប្បុរសជនានាទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាបន្តជួយផ្គត់ផ្គង់និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីជួយសង្រ្គោះកុមារខ្មែរយើងដែកជាទំពាំងស្នងឬស្សីឲ្យមានសុខភាពល្អ រួចផុតពីជម្ងឺកាចសាហាវនានា ។

សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧

លោកស្រីអគ្គនាយិការក៍បានថ្លែងថា នឹងបន្តគៀងគរ និងរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិការបន្តទៀតដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និង ជនក្រីក្រ ក្នុងនាមជាកូនខ្មែរ ខណៈលោកស្រីធ្លាប់បានជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៦ ហលយលើកនេះជាលើកទី៧ ហើយនឹងបន្តបន្ទាប់ទៅមុខទៀត ៕

សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
សាលាអន្តរជាតិSIS ប្រមូលថវិការបាន១៤០០០ដុល្លា ជួយមន្ទីរពេទ្យគន្ធបុប្ឋាជាលើកទី៧
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T