ក្រុមហ៊ុន ផាយផេ នឹងក្លាយជាក្រុមហ៊ុនទូទាត់ប្រាក់ឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មរួមបញ្ចូលជាមួយក្រុមហ៊ុន ស្មាតលុយ!

//s5.kh1.co/45/45d677bb9c1042bd33bb24567ef14982a6778ac5.jpg
សង្គម

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) បានព្រមព្រៀងលើកិច្ចសន្យាជាមួយ ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ក្នុងការរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ ជាមួយនិង ផាយផេ ពោលគឺ រួមបញ្ចូលអាជីវកម្មនៃក្រុមហ៊ុនទាំងពីរ ព្រមជាមួយនិងការរំពឹងទុកដ៏វិជ្ជមានក្នុងការផ្លាស់ប្តូរប្រព័ន្ធអេកូស៊ី សម្រាប់ការទូទាត់បង់ប្រាក់បែបឌីជីថលក្នុងព្រះរាណាចក្រកម្ពុជា។ ផាយផេ គឺជាក្រុមហ៊ុនចាប់ផ្ដើមដំបូងគេ ចំពោះសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធកម្មវិធីទូស័ព្ទដៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ដៃគូអាជីវកម្មជាច្រើន ព្រមទាំងបានបង្ហាញពីសក្ដានុពល នាពេលអនាគតចំពោះសេវាកម្មតម្លៃបន្ថែមនានា ដែលនេះនឹងពង្រឹងដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន កាន់តែរឹងមាំបំផុត ជាមួយបណ្ដាញភា្នក់ងារដ៏ខ្លាំងរបស់ ស្មាតលុយ ព្រមជាមួយនិងចំនួនអតិថិជនដ៏ច្រើនលើសលុប និងសមត្ថភាពក្នុងការវិភាគទិន្នន័យ ដ៏មានប្រសិទ្ធិភាពខ្ពស់របស់ក្រុមហ៊ុន ស្មាត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផាយផេ
ផាយផេ

បន្ទាប់ពីមានការយល់ព្រម ជាគោលការណ៍ពីសំណាក់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនទាំងពីរ បានសម្រេច ដោយស្ម័គ្រចិត្តក្នុងការផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីផ្ដល់នូវតម្លាភាព ស្របពេលដែលកិច្ចការមួយចំនួនផ្សេងទៀត រួមទាំងកិច្ចការធ្វើសមាហរណកម្មនៃក្រុមហ៊ុនទាំងពីរ គឺកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ការបញ្ចប់ ក្នុងពេលដ៏ឆាប់ខាងមុខ។ ​

ព័ត៌មានលំអិតពីលទ្ធផលនៃការរួមបញ្ចូលគ្នា ដែលក្រុមហ៊ុន ស្មាត នឹងក្លាយជាម្ចាស់ភាគហ៊ុនតូចដ៏ខ្លាំងរបស់ក្រុមហ៊ុន ផាយផេ នឹងត្រូវប្រកាសជាសាធារណៈ នៅពេលបានទទួលគោលគារណ៍សម្រេចជាស្ថាពរទាំងឡាយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន ធនាគារជាតិនៃកម្ពុជា។

ការអភិវឌ្ឍជាវិជ្ជមាននេះ គឺស្របតាមយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីពង្រឹងអាជីវកម្មបែបឌីជីថលរបស់ខ្លួន ក៏ដូចជាការរៀបចំរចនាបទនៃទីផ្សារ ឲ្យកាន់តែមានភាពរីកចំរើនប្រកបដោយនិរន្ដរភាព។ ភាគីទាំងសងខាងជឿជាក់ថា ការធ្វើសមាហរណកម្មនៃក្រុមហ៊ុនទាំងពីរបញ្ចូលគ្នានេះ នឹងនាំឲ្យក្រុមហ៊ុន ផាយផេ កាន់តែមានឱកាសក្នុងការផ្តល់នូវសេវាកម្មថ្មីៗ ការកើនឡើងនៃប្រាក់ចំណូល តាមរយៈការប្រើប្រាស់ទិន្នន័យដ៏សម្បូរបែប និងការរួមបញ្ជូលទុនវិនិយោគកាន់តែធំ នៅក្នុងបរិបទទីផ្សាប្រកបដោយភាពប្រកួតប្រជែងខ្លាំង។

ស្មាតលុយ
ស្មាតលុយ

បន្ទាប់ពីការបព្ចាប់ជាស្ថាពរនៃការរួមបញ្ចូលគ្នានេះ ក្រុមហ៊ុន ផាយផេ ត្រូវបានព្យាករថា នឹងក្លាយជាក្រុមហ៊ុនដែលត្រូវបានគាំទ្រទៅដោយធនធានជាច្រើន និងកាន់តែមានប្រសិទ្ធភាពខ្ពស់  មានភាពច្នៃប្រឌិតជាងមុន និងមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងវិស័យការទូទាត់ប្រាក់។

របាយការណ៍ឆ្នាំ២០១៩ ចេញដោយ Mekong Strategic Parnters ដែលជាក្រុមហ៊ុនគ្រប់គ្រងវិនិយោគ មានឯកទេសក្នុងប្រទេសមហាតំបន់មេគង្គ ដែលបានណែនាំអំពីការរួមបញ្ចូលគ្នានេះផងដែរ បានធ្វើការព្យាករថា ទីផ្សារនៃការទូទាត់ប្រាក់ឌីជីថលសរុបក្នុងប្រទេសកម្ពុជា នឹងឈានដល់ទឹកប្រាក់ប្រមាណ ២.២១ ពាន់លានដុល្លារអាមេរិក  ដែលកើនឡើងប្រមាណ ៣៨ភាគរយធៀបនិងឆ្នាំ២០១៨។ តួលេខនេះត្រូវបានរំពឹងថាកើនឡើងជិតទ្វេដងនៅឆ្នាំក្រោយ  ដោយសារអ្នកប្រើប្រាស់ប្រតិ្ដបត្ដិការ ជាមួយបច្ចេកវិទ្យាហិរញ្ញវត្ថុមានចំនួនកាន់តែច្រើនឡើង។

សម្រាប់ព័ត៌មានបន្ថែម និង បច្ចុប្បន្នភាពពីក្រុមហ៊ុន ស្មាត អាស្យាតា និង ក្រុមហ៊ុន ផាយផេ សូមចូលទៅកាន់ www.pipay.com និង www.smart.com.kh ។ ក្រុមហ៊ុន ស្មាត និងក្រុមហ៊ុន ផាយផេ នឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលដែលមានការផ្ដល់បន្ថែមនាពេលអនាគត៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T