នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ហាង McDonald’s ដែលជាហាងលក់ចំនីអាហារ (fast-food) មានឈ្មោះដ៏ល្បីល្បាញមួយ បានធ្វើការចែកនំ “Egg McMuffins” ដោយឥតគិតថ្លៃចំនួន ១២១,០០០ដុំ ទៅដល់មនុស្សជាច្រើន ក្នុងប្រទេសសឹង្ហបុរី ដែលបានឈរតម្រង់ជួរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ជនជាតិសាំងហ្គាពួរជាច្រើននាក់ បានក្រោកទាំងពីម៉ោង ៥ព្រឹក ហើយមកឈរតម្រង់ជួរ នៅមុខហាង McDonald’s ក្នុងប្រទេសសឹង្ហបុរី ដើម្បីទទួលបាននំ “Egg McMuffins” ដោយឥតគិតថ្លៃ ធ្វើដូច្នេះគឺពួកគេអាចចំណេញ បានថ្លៃអាហារពេលព្រឹកមួយពេល។ ដូចគ្នានេះដែរ ការចែកនំរបស់ហាង McDonald’s នេះ គឺជាផ្នែកមួយនៃថ្ងៃ “National Breakfast Day” ដែលពួកគេបានត្រៀមនំ “Egg McMuffins” ចំនួន ៥លានដុំ សម្រាប់ឲ្យហាង McDonald’s ក្នុងតំបន់អាស៊ី រួមទាំងភាគខាងលិចនៃតំបន់អាស៊ី និងប្រទេសអាហ្វ្រិក សរុបចំនួន ៥០០០ហាង ដើម្បីធ្វើការចែកចាយ ទៅដល់មនុស្សដែលបានមកឈរតម្រង់ជួរ។

សូមបញ្ជាក់ផងដែរថា ជនជាតិសាំងហ្គាពួរ ដែលមកឈរតម្រង់ជួរនៅមុខហាង McDonald’s ក្នុងប្រទេសសឹង្ហបុរី ដើម្បីទទួលបាននំ “Egg McMuffins” ដោយឥតគិតថ្លៃ ភាគច្រើនគឺជាសិស្ស អ្នកធ្វើការ និងមនុស្សចាស់។

យ៉ាងណាម៉ិញ នៅក្នុងប្រទេសសឹង្ហបុរី គឺមានហាង McDonald’s សរុបចំនួន ១១៥កន្លែង ហើយបានធ្វើការចែកចាយនំ “Egg McMuffins” ចាប់ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ១១ព្រឹកទើបអស់ ដែលក្នុងហាង McDonald’s មួយកន្លែងគឺធ្វើការចែកនំ “Egg McMuffins” ចំនួន ១០០០ដុំប៉ុណ្ណោះ។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]