ម្តាយពេជ្រ សូលីកា ក្លាយជាឃាតករសម្លាប់គូស្នេហ៍ភេទដូចគ្នា ព្រោះតែរឿង......

//s5.kh1.co/6f/6f939b7c62ea75ee6bcefcd37cd0dcb0bac06438.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ដោយសារតែភ្លើងប្រច័ណ្ឌ ម្តាយពេជ្រ សូលីកា សម្លាប់គូស្នេហ៍ភេទដូចគ្នា

ភ្នំពេញ៖ ករណីដ៏កក្រើកទាំងព្រឹកព្រលឹមថ្ងៃនេះ ក្រោយនារីម្នាក់ដែល ជាម្តាយបង្កើតរបស់អ្នកនាងពេជ្រ សូលីកា ជាឃាតករសម្លាប់មនុស្សក្បែរខ្លួន​ដែលជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នា ក្រោយបានយកខ្នើយខ្ទប់មុខរហូតដល់ស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការសាកសួរនាំពី ប៉ូលីសបានឲ្យដឹងដែលថា ករណីដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះ ដាច់ចិត្តសម្លាប់គ្នាបែបនេះ គឺដោយសារតែភ្លើងប្រច័ណ្ឌ ដោយក្នុងនោះយប់ថ្ងៃទី១១ជនរងគ្រោះគឺជាអ្នកចងការប្រាក់ មានសភាពស្រវឹងមកដល់ផ្ទះភ្លាម  ជនសង្ស័យ ក៏បានធ្វើការសួរនាំគ្នា ជាមួយនឹងចិញ្ចៀនពេជ្រ២វង់ ដែលបាត់មិនសូវឃើញពាក់ក៏កើតជាជម្លោះ សម្តីគ្នារហូតដល់ប្រតាយប្រតប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះជនសង្ស័យក៏បានធ្វើការជិះពីលើជនរងគ្រោះ និងយកខ្នើយមកខ្ទប់មុខ ថែមទាំងយកខ្សែចងដៃ រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងគួរឲ្យសង្វេគបំផុត។

ជាមួយគ្នានេះដែរ មហាជនជាច្រើនពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារបែបនេះ។ តែទោះជាយ៉ាងណាក្តី ពេលនេះគ្រួសារក៏បានចាត់ចែងពិធីបុណ្យហើយ ស្របពេលដែលជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការដោះស្រាយជាបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ផ្ទះកើតហេតុ
ផ្ទះកើតហេតុ
ជនដៃដល់ ម្តាយពេជ្រ សូលីកា
ជនដៃដល់ ម្តាយពេជ្រ សូលីកា
ការត្រាប់តាម 
ការត្រាប់តាម 
ខ្នើយដែលយកមកខ្ទប់
ខ្នើយដែលយកមកខ្ទប់
ពេជ្រ សូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T