ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចូលរួមជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង ក្នុងគោលបំណងដើម្បីពន្លឿនការចាប់ផ្តើមដំណើរការ 5G នៅកម្ពុជាក្នុងឆ្នាំ ២០២០!

//s5.kh1.co/50/503bfeef2fa318b813d364b782f8bfb4832a8bc1.jpg
សង្គម

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G សម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរៀបចំដោយបណ្ឌិតសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋចិន (ហៅកាត់ថា CAICT) នាទីក្រុងប៉េកាំង។ គួរបញ្ជាក់ផងដែរថា CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។ CAICT បាននិងកំពុងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធសាស្ត្រផែនការ គោលនយោបាយ ស្តង់ដារការសាកល្បង និងវិញ្ញាបនប័ត្រ សម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងព័ត៌មាន និងកម្មវិធីព័ត៌មានវិទ្យា នៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពីបច្ចេកវិទ្យា 5G ដែលរៀបចំដោយ CAICT នេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ ដល់មន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្តីអំពីគោលនយោបាយសម្រាប់ការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា 5G និងបច្ចុប្បន្នភាពចុងក្រោយនៃបទពិសោធន៍អំពីការដាក់ពង្រាយ 5G របស់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសមួយចំនួនទៀត។ ការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ បានលើកឡើងនូវប្រធានបទជាច្រើនដូចជា យុទ្ធសាស្រ្តនៃបច្ចេកវិទ្យា 5G និងការអភិវឌ្ឍឧស្សាហកម្មជាសាកល និងសម្រាប់ប្រទេសចិន ប្រធានបទស្តីអំពីស្តង់ដារ និងបច្ចេកវិទ្យា 5G ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ 5G ផែនការ និងការគ្រប់គ្រងវិសាលគមន៍ (Spectrum) សន្តិសុខអ៊ិនធឺណែតនៃប្រព័ន្ធ 5G និងសេវាកម្ម និងកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា 5G ។ ក្រៅពីនោះ វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន China Unicom និង China Telecom ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគេ អំពីការដាក់ពង្រាយប្រព័ន្ធ 5G ជាផ្លូវការនៅក្នុងប្រទេសចិន។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង

ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយលោក Lu Jianwen អគ្គនាយករងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាននៃ CAICT និងលោក Victor Zhang អគ្គនាយកបច្ចេកទេសនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលនេះជាកិច្ចពិភាក្សាស៊ីជម្រៅ ស្តីអំពីគំរូនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅកម្ពុជា តាមទស្សនៈនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បណ្ឌិតសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចិន (CAICT) និង ក្រុមហ៊ុន Huawei

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖

«បច្ចេកវិទ្យា 5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញ និងវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ហើយរាជ   រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញា ជម្រុញឱ្យមានផែនទីបង្ហាញផ្លូវនៃការរៀបចំប្រព័ន្ធ 5G (5G roadmap) និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២០២០ នេះ ។ វគ្គបណ្តុះបណ្តាល 5G ពិតជាមានប្រយោជន៍សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសេចក្តីព្រាងផែនការរៀបចំគ្រប់គ្រងគោលនយោបាយ  និងបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធ 5G ។ ខ្ញុំជឿជាក់ថា 4G ផ្លាស់ប្តូរជីវិត ចំណែក 5G នឹងផ្លាស់ប្តូរសង្គមទាំងមូល។»

ប្រសាសន៍របស់លោក សុខ ពុទ្ធិវុធ 

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា៖

«នៅប៉ុន្មានខែខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) នឹងធ្វើការ លើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យា 5G (5G roadmap) និងប្តេជ្ញាជម្រុញការអភិវឌ្ឍប្រព័ន្ធ 5G នៅឆ្នាំ ២០២០ សម្រាប់ប្រទេសកម្ពុជា។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពចាស់ទុំនៃខ្សែសង្វាក់ឧស្សាហកម្ម 5G នឹងមិនត្រឹមតែជម្រុញការផ្លាស់ប្តូរ និងការធ្វើឲ្យឧស្សាហកម្មបែបប្រពៃណីមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតមុខជំនួញថ្មីៗជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យា 5G បានក្លាយជាកំលាំងថាមពលថ្មីមួយទៀត ដែលអាចឲ្យយើងអាចទាញយកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលជាកត្តាជម្រុញមួយក្នុងការសម្រេចចក្ខុវិស័យ២០៥០ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។»

  ប្រសាសន៍របស់លោក សុខ ពុទ្ធិវុធ
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង

បន្ទាប់ពីពិធីបិទបានបញ្ចប់ ឯកឧត្តម សុខ ពុទ្ធិវុធ និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍ R&D (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផល និងដំណោះស្រាយចុងក្រោយនៃប្រព័ន្ធ 5G និងបទបង្ហាញស្តីអំពីបទពិសោធន៍នៃបច្ចេកវិទ្យា 5G សម្រាប់ទីផ្សារពិភពលោក។ នៅពេលទស្សនកិច្ចនោះ គណ:ប្រតិភូកម្ពុជា បានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងវិស័យផ្សេងៗ ដូចជា ទីក្រុងឆ្លាតវៃ ការអប់រំឆ្លាតវៃ សុខាភិបាលឆ្លាតវៃ សន្តិសុខសណ្តាប់ធ្នាប់  និងវិស័យផ្សេៗទៀត ដែលបច្ចេកវិទ្យានេះ នឹងជួយដល់ការបង្កើនប្រសិទ្ធភាពការងារ និងគុណភាពនៃជីវិត នាពេលអនាគត។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង

គួបញ្ជាក់ផងដែថា នៅត្រឹមខែមករាឆ្នាំ ២០២០ ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៦០ ជាមួយប្រតិបត្តិករទូទាំងពិភពលោក ហើយបាននាំចេញឧបករណ៍ 5G ជាង ៤០០.០០០ បង្គោលអង់តែន (base station) ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកនៃប្រព័ន្ធ 5G ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាជាង ២០ ឆ្នាំមកហើយ ហើយនឹងបានឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល ប្រតិបត្តិករ និងដៃគូ ដើម្បីឆ្ពោះទៅមុខសម្រាប់ការកសាង បណ្តាញតភ្ជាប់ដ៏ពេញលេញកម្ពុជាដ៏ឆ្លាតវៃ៕ 

កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T