ល្អមើលណាស់! Ronaldo ស៊ុតជួយ Juventus ឡើងទៅឈរកំពូលតារាង (មានវីដេអូ)

//s5.kh1.co/ff/ff5463529f30aac3f4f3e4ed79245f8498e209cc.jpg
កីទ្បា

 ១៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Juvenuts ឡើងមកឈរលេខ១ ក្រោយយកឈ្នះ Roma

អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus បានឡើងមកឈរកំពូលតារាងវិញ ក្រោយយកឈ្នះម្ចាស់ផ្ទះ Roma ក្នុងការប្រកួតសប្ដាហ៍ទី១៩ ក្របខណ្ឌ Serie A កាលពីយប់មិញ ក្នុងលទ្ធផល ១ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Roma និង Juventus
ការប្រកួតរវាង Roma និង Juventus

ចាប់ផ្ដើមការប្រកួតបានត្រឹម ៣នាទី Juventus បានបើកការនាំមុខដោយគ្រាប់បាល់របស់ខ្សែការពារ Merih Demiral ក្រោយទទួលបាល់បញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Paulo Dybala។ ៧នាទីបន្ទាប់ ពោលគឺនៅនាទីទី១០ Ronaldo បានស៊ុតបាល់ពិន័យ ១១ម៉ែត្របង្កើនការនាំមុខមួយគ្រាប់ទៀតឲ្យ Juventus។ ចប់វគ្គទី១ Juventus នាំមុខ Roma ០ទល់នឹង២។

Ronaldo ទាត់បាល់ពិន័យ ១១ម៉ែត្រ
Ronaldo ទាត់បាល់ពិន័យ ១១ម៉ែត្រ

ការប្រកួតអូសបន្លាយដល់វគ្គទី២ នាទីទី៦៨ទើប Roma អាចរកគ្រាប់បាល់តាមពីក្រោយដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Diego Pertotti។ បញ្ចប់ការប្រកួត៩០នាទី Roma ចាញ់ Juventus ១ទល់នឹង២។

ក្រោយយកបាន៣ពិន្ទុពីការប្រកួតនោះ ក្រុមរបស់លោក Maurizio Sarri បានឡើងមកឈរនៅកំពូលតារាងក្របខណ្ឌ Serie A ១៩ប្រកួត ឈ្នះ១៥ ស្មើ៣ និងចាញ់១ មាន៤៨ពិន្ទុ ដាច់ចំនួន ២ពិន្ទុពីក្រុមលេខ២ Inter Milan បន្ទាប់ពីក្រុមរបស់លោក Conte បានត្រឹមស្មើគ្នា ១-១ ជាមួយ Atalanta កាលពីយប់ថ្ងៃសៅរ៍៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T