Kan ទ្រាំមិនបាន ពេល Sunny ធ្វើមាត់បែបនេះដាក់ប្រពន្ធ ដែលលោកនិយាយថា.....

//s5.kh1.co/09/09de4a616cdbedc8c5cf2abc2c882a420988a7ba.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Kan Kantathavorn បានផុសព្រមាននៅក្នុងបណ្ដាញសង្គម Instagram បន្ទាប់ពីមានបុរសម្នាក់បានធ្វើមាត់ផ្ញើស្នាមថើបដាក់ប្រពន្ធរបស់ខ្លួន

ថៃ៖ កាលពីពេលថ្មីៗនេះ ពិធីករវ័យក្មេងពូកែស៊ីអារម្មណ៍ លោក Kan Kantathavorn បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចពីអ្នកគាំទ្រគ្រប់គ្នា​ នៅពេលដែលរូបលោកបានផុសព្រមាននៅក្នុងបណ្ដាញសង្គម Instagram របស់លោក @kankantathavorn បន្ទាប់ពីមានបុរសអាថ៌កំបាំងម្នាក់បានធ្វើមាត់ផ្ញើស្នាមថើបឲ្យភរិយាជាទីស្រឡាញ់ ឈ្មោះ Ploy Aida នៅចំពោះមុខលោកតែម្ដង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ បុរសម្នាក់នោះក៏មិនមែនជាអ្នកដែលគ្រប់គ្នាមិនស្គាល់នោះទេ ផ្ទុយទៅវិញ ម្នាក់នោះ គឺជាកំពូលតារាកំប្លែង ដែលពូកែលេងសើច គឺ លោក Sunny Suwanmethanont ដែលជាអាយដលរបស់ហ្វេនៗនារីទូទាំងប្រទេស ។

យ៉ាងណាមិញ លោក​ Kan ក៏បានសរសេរបង្ហោះក្នុងភាពក្តៅក្រហាយថា៖

កាត់រូបភាពនេះចោល មុនពេលត្រលប់ទៅវិញ @sunny_suwanmethanont ជ្រុលជ្រួសលើប្រពន្ធខ្ញុំហើយ អ្នកទាំងអស់គ្នាមើលមាត់របស់គាត់ទៅ បុគ្គលម្នាក់នេះមានគ្រោះថ្នាក់ដល់សង្គមមនុស្ស ត្រូវតែប្រយ័ត្នឲ្យបានល្អ យក​ Spray ម្រេចមកបាញ់លើមុខ ក៏នៅតែទទួលយកមិនបានដែរ

សម្ដីរបស់ Kan

បន្ទាប់ពី លោក Kan បានផុសបែបនេះរួចមក ក៏ត្រូវបានមនុស្សជាច្រើនចែករំលែកភ្លាមៗ ហើយក៏មានអ្នកគាំទ្រជាច្រើនបានចូលមកធ្វើការបកស្រាយ ដែលក្នុងករណីភាគច្រើន គ្មាននរណាម្នាក់នៅខាងម្ចាស់ផុសនោះទេ ដោយមនុស្សទាំងនោះបានចូលក្នុងមតិយោបល់ ហើយសង្កត់ធ្ងន់ទៅលើស្នាមជាំនៅលើមុខដែលមើលទៅខ្លាំងជាងមុនទៅទៀត។ ម៉្យាងវិញទៀត បើក្រឡេកមើលមុខរបស់ នាង Ploy វិញ គួរតែមានភាពរីករាយមិនចាញ់គ្នានោះទេ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Kan Kantathavorn
Kan Kantathavorn
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Sunny និង​ ភរិយារបស់ Kan
Sunny និង​ ភរិយារបស់ Kan
Sunny និង​ ភរិយារបស់ Kan
Sunny និង​ ភរិយារបស់ Kan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T