អូស្ត្រាលី៖ លោកអ្នកប្រាកដជាបានជ្រាបហើយថា ប្រទេសអូស្ត្រាលីបានជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញសត្វព្រៃរាប់លានក្បាល និងព្រៃឈើអស់មួយចំនួនធំទៀតផង។ ហើយបញ្ហាមួយនេះបានកើតឡើង និងឆេះរាលដាលតាំងពីខែកញ្ញាមកម្ល៉េះ ព្រមទាំងបានបំផ្លាញកោះ Kangaroo របស់អូស្ត្រាលីស្ទើរតែក្លាយទៅជាផេះទៅហើយ ដែលធ្លាប់តែជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តែបើទោះជាយ៉ាងណាក្ដី ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមពន្លត់យ៉ាងយកចិត្តដាក់ ព្រមទាំងមានភ្លៀងមួយមេបានបង្អុរធ្លាក់ចុះមក អូស្ត្រាលីអាចរួចផុតពីបញ្ហាដ៏មហន្ដរាយនេះ។
ក្រុមអ្នកថតរូបក៏បានផ្ដិតយករូបភាពមួយចំនួនក្រោយពេលភ្លើងឆេះព្រៃ ព្រមទាំងបានប្រៀបធៀបពីភាពខុសគ្នាផងដែរ៕
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
១.ឆ្នេរ Tathra

២. ផ្ទះលំហែកាយដ៏ល្អប្រណីតបំផុតមួយនៅអូស្ត្រាលី ត្រូវបានបំផ្លាញ

៣. សួនសត្វនៅម៉ូហ្គូ

៤. តំបន់មួយនៅ Sarsfield រដ្ឋ Victoria

៥. ស្ពាន Genoa

៦. ផ្ទៃមេឃឡើងពណ៌ក្រហម នៅម៉ាក់កាគូតាវ៉ា

៧. ភ្លើងឆាបឆេះនៅ Cobargo

៨. ផ្សែងអ័ព្ទនៅដែនជម្រកសត្វព្រៃនៅ Canberra

៩. លំនៅដ្ឋានមួយ ត្រូវភ្លើងលេបត្របាក់

១០. ភ្លើងឆេះ Colossal នៅ Cobargo
