ក្រុមអ្នកវិទ្យាសាស្ត្រ៖ វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការសិក្សាពីការពង្រីកខ្លួនរបស់ចក្កវាឡ

//s5.kh1.co/ad/ad3b63ed36977d0f8307cd1426d19d42c79e1dc2.png
បច្ចេកវិទ្យា

 ១៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វិធីសាស្ត្រដែលត្រូវបានគេយកមកសិក្សាពីការពង្រីកខ្លួនរបស់ចក្កវាឡ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

បរទេស៖ តារាវិទូបានវាស់អត្រាពង្រីកខ្លួននៃសកលលោក ដោយប្រើកែវយឹតអវកាសហុបប៊ល (Hubble) របស់អង្គការណាសា និងជាមួយបច្ចេកទេសទាំងអស់ដែលធ្លាប់ត្រូវបានគេប្រើកាលពីមុនផងដែរ។ វាគឺជារឿងមួយសំខាន់ខ្លាំងណាស់ ក្នុងការស្វែងយល់ពីការពង្រីកខ្លួននៃចក្កវាឡ ដើម្បីឲ្យដឹងកាន់តែច្បាស់ពីអាយុ ទំហំ និងការប្រែប្រួលរបស់វា។ លទ្ធផលដែលបានរកឃើញអាចជួយបញ្ជាក់ពីអត្រានៃការពង្រីកខ្លួនរបស់ចក្កវាឡ ដែលត្រូវបានគេគណនានិងការវាស់វែងតំបន់មួយចំនួនក្នុងសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កែវយឹតអវកាសហុបប៊ល (Hubble) ដែលអ្នកវិទ្យាសាស្ត្រប្រើសម្រាប់សិក្សាពីការពង្រីកខ្លួនរបស់ចក្កវាឡ
កែវយឹតអវកាសហុបប៊ល (Hubble) ដែលអ្នកវិទ្យាសាស្ត្រប្រើសម្រាប់សិក្សាពីការពង្រីកខ្លួនរបស់ចក្កវាឡ

មិនតែប៉ុណ្ណោះ គេបានប្រើវិធីសាស្ត្រមួយចំនួនទៀតដូចជា ការប៉ាន់ស្មានអត្រានៃការីកដុះដាលនៃចក្កវាឡ តាមរយៈពន្លឺដែលបានបញ្ចេញនិងធ្វើដំណើរអស់រយៈពេលរាប់ពាន់លានឆ្នាំតាំងពីកំណើតចក្កវាឡ មុនពេលកាឡាក់ស៊ីនិងផ្កាយមួយចំនួនកើតទៅទៀត។ ចំនួនតម្លៃដែលអាចតំណាងឲ្យការគណនានិងវាស់វែងដោយប្រើវិធីសាស្ត្រមើលតាមរយៈទំនាញគឺមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្នុងវិធីសាស្ត្រមួយនេះ គេបានសិក្សាពីទំនាញនៃកាឡាក់ស៊ីនៃផ្នែកខាងមុខដែលធ្វើឲ្យពន្លឺមានភាពភ្លឺនិងធំខ្លាំង ប៉ុន្តែអង្គនៅពីខាងក្រោយវាមានពន្លឺខ្សោយ។

វិធីសាស្ត្រដែលត្រូវបានប្រើគឺនៅមិនអាចបញ្ជាក់ពីការពង្រីកខ្លួនរបស់ចក្កវាឡបាននៅឡើយទេ
វិធីសាស្ត្រដែលត្រូវបានប្រើគឺនៅមិនអាចបញ្ជាក់ពីការពង្រីកខ្លួនរបស់ចក្កវាឡបាននៅឡើយទេ

លោក Sherry Suyu ដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា បើសិនជាលទ្ធផលដែលរកឃើញមិនត្រូវបានយល់ស្រប នោះវាជាតម្រុយមួយបង្ហាញថា ពួកយើងនៅមិនទាន់យល់ច្បាស់ពីរូបធាតុនិងកម្លាំងដែលវិវឌ្ឍន៍តាមពេលវេលានៅឡើយទេ ជាពិសេសនៅក្នុងដំណាក់កាលនៃការកកើតចក្កវាឡដំបូង។ ចំណែកលោក Kenneth Wong ដែលជាកូនក្រុមបាននិយាយថា បើសិនជាពេលវេលាពន្យាកាន់តែខ្លី ចក្កវាឡនឹងធ្វើការពង្រីកខ្លួនក្នុងអត្រាខ្ពស់ ប៉ុន្តែបើសិនជាពេលវេលាវែង អត្រាពង្រីកខ្លួនមានកម្រិតយឺត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T