ម៉ាឡេស៊ី៖ វីដេអូមួយដែលបង្ហាញឲ្យឃើញពីសកម្មភាពយុវតីវ័យ១៧ឆ្នាំម្នាក់ ហ៊ានដេកជិះម៉ូតូនៅលើផ្លូវសាធារណៈ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនយុវតីរូបនោះមកអប់រំកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

បើយោងតាមសម្ដីរបស់ប៉ូលិសម្នាក់បានឲ្យដឹងថា ម៉ូតូដែលយុវតីនោះជិះគឺជាម៉ូតូរបស់ពូនាង ហើយនាងត្រូវជាប់ទោសពីបទបើកបរដោយគ្មានការប្រុងប្រយ័ត្ន និងគ្មានប័ណ្ណបើកបរទៀតផង។ ចំណែកឯពូរបស់នាងនឹងត្រូវប្រឈមពីបទអនុញ្ញាតឲ្យអ្នកមិនទាន់គ្រប់អាយុបើកបរ។

យ៉ាងណាក្ដី យុវតីរូបនោះត្រូវបានប៉ូលិសធ្វើការព្រមាន និងផាកពិន័យជាទឹកប្រាក់អស់ចំនួន១,០០០រីងហ្គីត (១៤៦ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

DON'T TRY THIS! DANGEROUS

យុវតីរូបនោះកំពុងដេកជិះម៉ូតូ
យុវតីរូបនោះនិងប៉ូលិស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]