កូនស្រីពៅ ខេមរៈ សិរីមន្ត នៅតូចប៉ុណ្ណឹង តែលេងខ្លួនគួរឲ្យស្រលាញ់ ឡើងដូចតុក្កតា

//s5.kh1.co/cc/cca1f06fba3a0e0ce516ebb2d4a1cb4942fe8fea.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូនស្រីពៅខេមរ ៈ សិរីមន្ត កាន់តែធំមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ ស្ទាយ័លេងខ្លួនមនុស្សធំសុំចាញ់

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនឡើង រីឯកូនប្រុសស្រីរបស់លោកក៏កាន់តែធំ ម្នាក់ៗមានមុខមាត់យ៉ាងគួរឲ្យក្នាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលកន្លងទៅនេះតារាប្រុសរូបនេះ ទើបតែទទួលសមាជិកថ្មីកូនស្រីពៅជាទីស្រលាញ់របស់ខ្លួន ដែលមានមុខមាត់យ៉ាងស្រស់សោភា គួរឲ្យក្នាញ់តាំងតែពីតូចមកម្ល៉េះ។ មកទល់នឹងពេលនេះកូនរបស់លោក បានប៉ុន្មានខែហើយ និងប្រែរូបរាងកាន់តែធំឡើង​ កាន់តែមានមុខមាត់គួរឲ្យស្រលាញ់តែម្តង។

ជាពិសេសនោះគឺ ភរិយារបស់តារាប្រុសរូបនេះមិនភ្លេចលេងខ្លូនឲ្យកូនជាទីស្រលាញ់របស់លោក ប្លែកស្អាតនោះទេ ដោយកាលពីពេលថ្មីៗនេះអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងស្ទីលតែងខ្លួន ឈុតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់។

ជាមួយគ្នានេះដែរ ហ្វេនជាច្រើនពិតជាពេញចិត្ត ជាមួយការតែងខ្លួនរបស់កូនៗរបស់តារាប្រុសរូបនេះ ដែលជាស្ទាយ៍បែបពេញនិយម សម័យថ្មី ទោះបីកូនៗនៅក្មេងតូចៗយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
កូន ខេមរៈ សិរីមន្ត 
កូន ខេមរៈ សិរីមន្ត 
ភរិយាខេមរៈ សិរីមន្ត និង កូនស្រីពៅ
ភរិយាខេមរៈ សិរីមន្ត និង កូនស្រីពៅ
កូនស្រីពៅ ខេមរៈ សិរីមន្ត
កូនស្រីពៅ ខេមរៈ សិរីមន្ត
វកូនស្រីពៅ ខេមរៈ សិរីមន្ត
វកូនស្រីពៅ ខេមរៈ សិរីមន្ត
កូនស្រីពៅ ខេមរៈ សិរីមន្ត
កូនស្រីពៅ ខេមរៈ សិរីមន្ត
កូនស្រីពៅ ខេមរៈ សិរីមន្ត
កូនស្រីពៅ ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្ត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T