មួយជើងពីចម្ងាយនេះ មិនដឹងចាប់នៅណាទេ! Augero ស៊ុត Hat-Trick ជួយ Man City ឈ្នះកន្លះឡូ (មានវីដេអូ)

//s5.kh1.co/a1/a1620d6b3c3b04f3944417164333517c5c8a3c4b.jpg
កីទ្បា

 ១៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Manchester City ទៅលត់ Aston Villa ដល់ក្នុងផ្ទះយ៉ាងទក់សាច់

អង់គ្លេស៖ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៤ម៉ឺននាក់កាលពីយប់មិញនៅកីឡដ្ឋាន Villa Park ក្រុមម្ចាស់ផ្ទះ Aston Villa ត្រូវបានក្រុមភ្ញៀវ Manchester City យកឈ្នះយ៉ាងទក់សាច់ដោយលទ្ធផល ១ទល់នឹង៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Aston Villa និង Man City
ការប្រកួតរវាង Aston Villa និង Man City

៦គ្រាប់របស់ Manchester City ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធជួរមុខ Sergio Aguero ៣គ្រាប់ (Hat-Trick), Riyad Mahrez ២គ្រាប់ និង Gabriel Jesus ១គ្រាប់។ ខណៈ ១គ្រាប់របស់ Aston Villa រកបានដោយការទាត់បាល់ពិន័យប៉េណាល់ទីរបស់កីឡាករ Anwar El Ghazi នៅក្នុងម៉ោងបន្ថែមវគ្គទី២។ 

ក្រុមរបស់លោក Pep Guardiola បានបើកការវាយលុកនៅក្នុងការប្រកួតនោះយ៉ាងខ្លាំង ដោយគ្រប់គ្រងបាល់ដល់ទៅ ៦៧% និងមានឱកាសស៊ុត ១៩លើក ចំណែកឯក្រុមម្ចាស់ផ្ទះ Aston Villa អាចស៊ុតបានត្រឹមតែ ៤លើកប៉ុណ្ណោះ។

Augero អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម
Augero អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម

ក្រោយឈ្នះកាលពីយប់មិញ ជើងឯករដូវកាលមុន Manchester City បានរំកិលខ្លួនមកឈរនៅចំណាត់ថ្នាក់លេខ២វិញក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ក្រោយ Leicester City ចាញ់ Southampton កាលពីយប់ថ្ងៃសៅរ៍។

បច្ចុប្បន្ន Man City មាន៤៧ពិន្ទុ លេង២២ប្រកួត ឈ្នះ១៥ ស្មើ២ និងចាញ់៥ តាមពីក្រោយក្រុមកំពូលតារាង Liverpool ដែលលេងមិនដែលចាញ់ និងមានដល់ទៅ៦១ពិន្ទុ ព្រមទាំងនៅសល់មួយប្រកួតនៅក្នុងដៃផងដែរ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

ចង់ឃើញថា Man City យប់មិញធ្វើព្យុះភ្លៀងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T